សូមចូលរួមរំលែកទុក្ខផង! ប្អូនស្រីម្នាក់បានស្លា ប់ បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែ

ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត បានកើតឡើងចំពោះក្រុមគ្រួសារមួយ កាលពីព្រឹកមិញនេះ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ដែលធ្វើអោយនៅក្នុងក្រុមគ្រួសារមួយនេះ មានទុក្ខជាទំងន់ ព្រោះត្រូវបាត់បង់សមាជិក ដែលជាកូនស្រីជាទីស្រលាញ់ស្មើគ្រប់ភ្នែក ព្រោះតែជំងឺប្រចាំកាយរបស់ក្មេងស្រីនោះ បានឆក់យកជីវិតរបស់នាង ទាំងនៅវ័យក្មេង។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Houy បានបង្ហោះសារមួយឃ្លា ដោយមានខ្លឹមសារថា៖”RIP ណាក្មួយ Thä DyNä អ្វីៗដូចជាលឿនពេកហើយ មិនគួរណាលឿនបែបនេះទេ ទើបតែជួបគ្នាប៉ុន្មានថ្ងែមុនសោះ ហើយឥលូវម៉េចបានឯងទៅចោលយើងចឹង សូមអោយឯងទៅអោយបានសុខណា ជាតិក្រោយសូមកុំអោយអាយុខ្លីបែបនេះទៀតអី”។

ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ប្រាប់ឱ្យដឹងចំពោះមូលហេតុ នៃការស្លា ប់របស់ក្មេងស្រីខាងលើ តាមរយៈក្នុងខមិន គឺដោយសារតែជំងឺ បេះដូងចំហ។ ទន្ទឹមនឹងនោះ ក្រោយទទួលបានដំណឹងមរណភាពរបសប្អូនស្រី ថា ដាណា រួចមក មហាជនបានសម្ដែងការសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសារ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

Leave a Reply