ភ្នំពេញ ៖ នេះពុំមែនទើបតែលើកទី១ នោះទេ ដែលតារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស ទទួលបានកាដូរពិសេសពីម្ចាស់បេះដូងលោក ងួន ចាន់ដេវីត ខណៈដែលកន្លងមក បូព្រឹក្ស តែងទទួលបានកាដូជាគ្រឿងអលង្ការពីអនាគតស្វាមី លោក G-devithជាបន្តបន្ទាប់មកហើយផងនោះ៕តារាចម្រៀងស្រីវ័យក្មេង កញ្ញា ទេព បូព្រឹក្ស ថ្មីៗនេះ បានបង្ហាញពីអារម្មណ៍រំភើបរីករាយខ្លាំងស្ទើរហោះ ខណៈនៅសុខៗក៏ទទួលកាដូគ្រឿងពេជ្រមួយជុំខ្លួនមានតម្លៃខ្ទង់រាប់ម៉ឺនដុល្លារឯណោះ។
កញ្ញា ទេព បូព្រឹក្ស បានបង្ហោះវីដេអូទាំងអារម្មណ៍រំភើប និងទឹកមុខសប្បាយរីករាយថា សប្បាយចិត្តចង់ហោះ អរគុណសម្រាប់កាដូពេជ្រមួយឈុតនេះ អនាគតលោកប្តីគ្រាន់តែស៊ែរលេងតើ ទិញមកដល់ភ្លាមមិនទាន់បាន១ថ្ងៃផងបង។ចំពោះកាដូគ្រឿងពេជ្រដែលកញ្ញា ទេព បូព្រឹក្ស ទទួលបានពីអនាគតស្វាមី លោក ងួន ចាន់ដេវីត ឬ G-devith នោះ គឺមានតម្លៃរហូតដល់ទៅ ៨៨ ២៤៥ ដុល្លារ។
តារាចម្រៀង កញ្ញា ទេព បូ ព្រឹក្ស បាននិយាយរៀបរាប់ក្នុងការLiveវីដេអូថា នាងពិតជារំភើបខ្លាំងស្ទើររកអ្វីនិយាយគ្មានព្រោះថាអ្វីដែលខ្លួនស្រលាញ់ពេលនេះទទួលបានដូចបំណងប្រាថ្នា ដោយមិនបានដឹងខ្លួនទុកមុន។
នាងថា មិនធ្លាប់គិតទេថា របស់ដែលចង់បាន គឺត្រូវបានភ្លាមៗដូចជានៅក្នុងរឿងដែលគេថតសម្ដែងឲ្យទស្សនានោះឡើយ។ទេព បូព្រឹក្ស បន្តទៀតថា នាងពិតជាអរគុណខ្លាំងចំពោះទឹកចិត្តរបស់អនាគត ស្វាមី G-devithដែលតែងតែនៅក្បែរ ហើយផ្តល់ភាពកក់ក្តៅគ្រប់ពេលដល់នាង ជាក់ស្ដែងដូចជាពេលនេះជាដើម គឺបានចំណា យលុយជាច្រើន ដើម្បីទិញគ្រឿងពេជ្រផ្គាប់ចិត្តខ្លួន។
តាមរយៈនេះដែរ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រមួយចំនួនធំបង្ហាញការចូលរួមអបអរ ហើយលើកសរសើរពីចំណងស្នេហារបស់ពួកទាំងពីរផងដែរ។ សូមទស្សនារូបភាពខាងក្រោមនេះ
