អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានចេញសារសំឡេងដ៏សំខាន់មួយ ដោយស្នើឱ្យលោកស្នងការ ស្នងការរង និង លោកនាយការិយាល័យចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បញ្ឈប់ជាបន្ទាន់នូវការបង់ប្រាក់ពិន័យនៅគោលដៅតាមដងផ្លូវ ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានសង្កត់ធ្ងន់ថា «ពេលនេះ នៅមានការពិន័យនៅនឹងគោលដៅ ។ ដូច្នេះប្រសិនបើអស់លោកមិនអនុវត្តតាមការណែនាំនេះទេ គឺត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំ» ៕