ហេតុតែរាងស្អាត ពពោះ ៥ ខែហើយ អេនជី នៅតែមានរាងស្លីមគ្មានប្រែ…

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាចម្រៀង អេនជី ដែលកំពុងពពោះ ៥ ខែទៅហើយនោះនៅតែមានរូបរាងតូចស្លីមស្ទើរមិនដឹងថានាងកំពុងមានគភ៌នោះទេ ។ នៅតែជាង ៤ ខែទៀតប៉ុណ្ណោះតារាចម្រៀង អេនជី នឹងបានឃើញមុខកូនប្រុសដំបូងរបស់ខ្លួន ដែលសមទៅតាមបំណងប្រាថ្នានាង និង ស្វាមីចង់បាន ។


អ្វីដែលកត់សម្គាល់ថ្មីៗនេះ អេនជី បានបង្ហាញរូបភាពមួយសន្លឹកដោយស្លៀកខោខូវប៊៊យ និង អាវខើចខ្លីបង្ហាញក្បាលពោះរាបស្មើស្ទើរមិនចាប់អារម្មណ៍ថា នាងពពោះដល់ទៅ ៥ ខែនោះទេ ។ អេនជី បានបង្ហោះសារថា « មើលMommy ៥ ខែលូវហើយតែអត់មានពោះសោះ បើយាយពីកូនក្នុងពោះធាក់រហូត»


រូបភាពមួយសន្លឹករបស់ អេនជី ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាពិសេសមិត្តនារី ដោយខ្លះលើកឡើងថាពពោះ ៥ ខែហើយនៅតែមានរាងស្អាតអត់ឃើញក្បាលពោះសោះបើមិនប្រាប់មិនដឹងថាពពោះកូនដល់ទៅ ៥ ខែនោះទេ ។ ហ្វេនៗខ្លះបន្ថែមថាច្រណែនម៉ាំមីណាស់ពោះធំ ៥ ខែ ហើយប៉ុនពោះខ្ញុំអត់មានទំងន់ផង ។


ទោះជាយ៉ាងនេះក្តី អេនជី បានប្រាប់ថាមូលហេតុនាងមិនមានក្បាលពោះខ្ទាតចេញដោយសារនាង ស្រកគីឡូរហូត តែយ៉ាងណានាងអាចឡើងគីឡូនៅពេលខែក្រោយៗទៀត ។ ដោយឡែកសុខភាពរបស់នាងល្អជាធម្មតា ៕

Leave a Reply