ញាក់សាច់! គ្រាន់គ្រឿងអលង្ការមួយតួខ្លួន របស់សៀវម៉ី សរុបជិត១លានដុល្លារ

ភ្នំពេញ៖ អ្នកណាមិនស្គាល់ អ្នកជំនួញតាមអនឡាញ អ្នកនាង សៀវម៉ី ដែលពីមួយថ្ងៃ ទៅមួយថ្ងៃ ការរកស៊ីរបស់នាង កាន់តែមានភាពប្រសើរឡើងជាលំដាប់ ជាពិសេស នាងថែមទាំងបានបង្ហាញពី សកម្មភាព ព្រមទាំង ជីវិតឡូយឆាយនៅក្នុងគ្រួសារ ដល់មហាជនជាច្រើន បានទស្សនាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តាមរយៈ ផេកលក់គ្រឿងពេជ្រ បុប្ផាគន្ធ បានបើកបង្ហាញ ពីគ្រឿងពេជ្រ ដែលអ្នកនាង ស៊ីវម៉ី បានពាក់ ដែលមានតម្លៃចូលខ្ទង់ ជិត១លានដុល្លារ ថែមទៀតផង។

នៅក្នុងនោះដែរ ក៏មានគ្រឿងពេជ្រជាច្រើន ដែលមានដូចជា ខ្សែកស្វារេ ចិញ្ចៀន ក្រវិល កងដៃ ព្រមទាំង កន្លះអាវដាំពេជ្រ ដែលសុទ្ធតែជា​គ្រឿងពេជ្រ ដែលមានការរចនាម៉ូត បានយ៉ាងស្រស់ស្អាត ព្រមទាំងមានតម្លៃថ្លៃកប់ ដែលគ្រឿងពេជ្រនីមួយៗមានតម្លៃដូចខាងក្រោម៖


– ស្វារេ មានតម្លៃ ១៧៣៣០០ ដុល្លារ

– ចិញ្ចៀនពេជ្រ 11លី មានតម្លៃ ២៨២៥០០ ដុល្លារ- ចិញ្ចៀនពេជ្រ 11លី មានតម្លៃ ២៨២៥០០ ដុល្លារ

– ក្រវិល មានតម្លៃ៣១០០០ដុល្លារ

– កង មានតម្លៃ ១០៦៨០០ដុល្លារ

– កន្លះអាវដាំពេជ្រ មានតម្លៃ ៤៣៥០ដុល្លារ

– ចិញ្ចៀន មានតម្លៃ៣៨៨៧១ ដុល្លារ៕

ប្រភព៖ Bophakun Jewelry & Watch – បុប្ផាគន្ធ

Leave a Reply