ក្តីសុខ! ខួបកំនើតកូនស្រីពៅលោក ខេមរៈ សិរីមន្ត ធ្វើនៅវីឡាស្កឹមស្កៃ ជួបជុំគ្រួសារ យ៉ាងមានក្តីសុខព្រោះថា…

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា លោក ខេមរះ សេរីមន្ត ជាកំពូលតារាចម្រៀងមានប្រជាប្រិយភាពខ្ពស់ ហើយពេលនេះ រូបលោកកាន់តែមានសុភមង្គលជាមួយគ្រួសារ ដោយលោកតែងតែបង្ហាសកម្មភាពផ្អែមល្ហែមជាមួយភរិយា ព្រមទាំងកូនៗ ឲ្យអ្នកគាំទ្របានឃើញជានិច្ច។

យ៉ាងណាមិញ ខេមរៈ សិរីមន្ត ក៏មានកូន ៣នាក់ ដែលសុទ្ធសឹងតែគួរឲ្យស្រលាញ់ ចំណែកមុខមាត់ក៏ស្រស់ស្អាត ស្រស់សង្ហាមិនចាញ់លោកឡើយ។ ក្នុងនោះដែរ កាលពីយប់មិញនេះ ជាថ្ងៃកំណើតកូនស្រីពៅ របស់លោកផងដែរ ដោយថ្ងៃកំណើតកូនស្រីលោកឆ្នាំនេះ មិនបានធ្វើឲ្យអធិកអធម ដូចរាល់ឆ្នាំនោះទេ ដោយធ្វើនៅវីឡាដ៏ស្កឹមស្កៃរបស់លោកតែម្តង។

ជាក់ស្ដែង បើទោះបីកម្មវិធី ខួបកំណើតកូនស្រី លោកមិនបានអញ្ជើញភ្ញៀវក៏ពិតមែន តែកម្មវិធីនោះគឺយើងឃើញមានតែ បងប្អូននិង សាច់ញាតិជិតស្និទ្ធប៉ុន្មានតែប៉ុណ្ណោះ ដែលបានចូលរួម។

បើមើលទៅតាមសកម្មភាព ក្នុងពិធីខួបកំណើត កូនស្រី ខេមរៈ សិរីមន្ត គឺពេញដោយស្នាមញញឹម និង ភាពសប្បាយរីករាយ មិនចាញ់រាល់ឆ្នាំឡើយ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនា រូបភាពខាងក្រោមនេះ។

Leave a Reply