លើសពីអាណិត! ចំថ្ងៃខួបកំណើត ពៅ បញ្ញាពេជ្រ បានទិញនំខេកខ្លួនឯង ច្រៀងខ្លួនឯង អបអរខ្លួនឯង ព្រមទាំងបួងសួងថា…(មានវីដេអូ)

ពៅ បញ្ញាពេជ្រ គឺជាអតីត តារាចម្រៀងដ៏ល្បីម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង ហើយមកទល់ពេលនេះ បញ្ញាពេជ្រ នៅតែទទួលបានការគាំទ្រ និងផ្តល់កំលាំងចិត្តពីសំណាក់អ្នកគាំទ្ររបស់ខ្លួន។

ហើយពេលថ្មីៗនេះ នាថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ គេប្រទះឃើញ បញ្ញាពេជ្រ បានបង្ហោះវីដេអូមួយ ពីការហាត់ប្រាណ ទោះឈឺយ៉ាងណាក៏នៅតែទ្រាំ ព្រោះចង់ក្រោកឈរឲ្យបានដូចពីមុន ឃើញហើយធ្វើឲ្យគ្រប់គ្នា អាណិតខ្លោចចិត្ត មានអ្នកខ្លះទៀត មើលវីដេអូនេះចប់ មិនអាចទប់ទឹកភ្នែកជាប់ឡើយ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០ មហាជនជាច្រើនមានការចាប់អារម្មណ៍​សារជាថ្មី ក្រោយពីឃើញ ពៅ បញ្ញាពេជ្រ បានទិញនំខេក សម្រាប់ថ្ងៃខួបកំណើតរបស់ខ្លួន ទិញនំខួបកំណើតខ្លួនឯង ច្រៀងខ្លួនឯង អបអរខ្លួនឯង ធ្វើកម្មវិធីដ៏តូចមួយនេះ ជាមួយបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងបានបួងសួងថា “នាងខ្ញុំ សុំឲ្យនាងខ្ញុំដើរបាន ក្នុងពេលឆាប់ៗនេះ មានជីវិតល្អប្រសើរ…”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply