ស្រីៗមើលឲ្យហើយទៅ! បន្ទាប់ពីកែកុន នារីរូបនេះ ចេះតែឈឺច្រមុះ ទុកចោល លទ្ធផលបែបនេះ (មានវីដេអូ)

ភ្នំពេញ៖ ពិតណាស់ថា រឿងសម្ភស្ស គឺជាកត្តាដ៏សំខាន់មួយ សម្រាប់នារីរាល់គ្នា​ ដែលត្រូវតែគិតគូយ៉ាងណា លៃលកឲ្យបានស្អាតបាត គ្រប់ជ្រុងជ្រោយតែម្ដង។ ទន្ទឹមនឹងនេះ ព្រោះតែភាពស្រស់ស្អាត បណ្ដាលឲ្យមានសុភាពនារី ក្នុងយុគសម័យថ្មី មួយចំនួននិយម ជ្រើសរើសវិធីកែកុនមុខមាត់ ដើម្បីឲ្យរឹតតែទាក់ទាញ និងលេចធ្លោជាងមុន មានដូចជា ការវះកាត់ដាក់ខ្ទង់ច្រមុះ ឬចាក់ចង្ការ មាត់ ជាដើម។

តួយ៉ាង ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបែកធ្លាយ ពីការកែសម្ផស្ស ខុសបច្ចេកទេស របស់នារីរូបស្រស់ ដែលមានគណនីបណ្ដាញសង្គម ហ្វេសប៊ុកឈ្មោះថា « Ah Kouch» បង្ហោះវីដេអូមួយ ចែករំលែកបទពិសោធន៍ពីការកែច្រមុះ ខុសបច្ចេកទេស។

ក្នុងនោះដែរ តាមរយៈវីដេអូនោះដែរ នារីរូបនេះ និយាយរៀបរាប់ថា ឈឺច្រមុះ តែមិនសូវចាប់អារម្មណ៍ ក៏បន្តទុកចោល រហូតមានបញ្ហាធំ ដល់ថ្នាក់ព្យួរសឺរ៉ូមច្រមុះ និងរង់ចាំទទួលការព្យបាលពី សំណាក់គ្រូពេទ្យជំនាញ សារឡើងវិញ។

យ៉ាងណាមិញ នេះជាមេរៀន និងបទពិសោធន៍មួយដ៏ល្អ សម្រាប់មិត្តៗនារី ដែលមានបំណងចង់កែសម្ភស្ស គួរគប្បីជ្រើសយកគ្លីនីកដែលល្អ ប្រកបដោយគ្រូពេទ្យជំនាញត្រឹមត្រូវផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖


ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

Leave a Reply