សុខៗ មកសុំជួលឲ្យធ្វើប្រពន្ធលួចលាក់ តម្លៃខ្លួន៣ម៉ឺនដុល្លារ មានអី ភរិយាPor ដាក់មួយម៉ាត់ឡើងចុកឈាមថា…

ថៃ៖ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយអ្នកម្ដាយដ៏ស្រស់ស្អាត Bo Vanda ដែលជាភរិយារបស់តារាសម្ដែងប្រុស ដែលបានបាត់បង់ជីវិតកាលពីជាង ៤ ឆ្នាំមុន លោក Por ត្រូវបានជនមិនស្គាល់មុខម្នាក់ ផ្ញើសារមកសុំជួលនាង ឲ្យធ្វើជាប្រពន្ធលួចលាក់។

មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់នេះ ថែមទាំងហ៊ានផ្តល់ប្រាក់ឈ្នួលរហូត ដល់ ១,២ លានបាតក្នុងមួយខែ ដែលប្រមាណជាង ៣ ម៉ឺនដុល្លារ ដើម្បីជួលធ្វើជាប្រពន្ធលួចលាក់ ម៉្យាងវិញទៀត បុរសរូបនេះ ថែមទាំងបានប្រាប់ទៀតថា ត្រូវជួបគ្នា ៣ ដងក្នុងមួយខែ និង ត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យជាមុន បន្ទាប់មក នឹងឲ្យប្រាក់កក់ ចំនួន ២០០.០០០ បាត ដែលប្រមាណជាង ៥០០០ ដុល្លារ ផងដែរ។

ក្រោយពីបានទទួលសារបែបនេះ Bo Vanda ក៏បានបង្ហោះសារ ឆ្លើយតបភ្លាមៗថា៖ សុំទោស ខ្ញុំមិនទទួលយកការងារបែបនេះទេ។ រក្សាប្រាក់របស់អ្នកដើម្បីថែរក្សាខ្លួនអ្នកនិងគ្រួសារវិញទៅ។ សូមនឹកដល់ និងធ្វើដើម្បីគ្រួសាររបស់អ្នកឲ្យបានច្រើនៗផង៕ សូមទស្សនារូបភាពខាងក្រោម៖​

Leave a Reply