ទីបំផុត នារីស្រស់សោភាម្នាក់ បានចេញមុខសុំទោសជាសធារណៈហើយ ក្រោយយកបទល្មេីសភ្លេីងសញ្ញាចរាចរណ៍ តាំងពីឆ្នាំ២០១៨ មកបង្ហោះលើ Tik Tok (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ នារីស្រស់សោភាម្នាក់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បាននាំខ្លួនមកសួរនាំ និងបានថតវីដេអូសុំទោសជាសាធារណៈ ទៅដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ក្រោយខ្លួនបានបង្ហោះព័ត៍មានមិនពិតមួយ នៅក្នុងបណ្ដាញសង្គម តិចតុក ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសគាត់បាននិយាយខុសពីការពិត មេីលងាយមកលេីសមត្ថកិច្វ និងធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ច

ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីល្ងាច ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។ជាក់ស្តែង យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានសរសេរប្រាប់ឱ្យដឹងថា៖

«សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ស្រ្តីម្នាក់ឈ្មោះ គួក ស្រីណា ប្រេីប្រាស់គណនី TIKTOK ឈ្មោះ អែ ណា បានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលបានបេីកបរល្មេីសភ្លេីងសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ

ជាពិសេសគាត់បាននិយាយខុសពីការពិត មេីលងាយមកលេីសមត្ថកិច្វ និងធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

ស្ត្រីម្នាក់ឈ្មោះ គួក ស្រីណា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសួរនាំ ហេីយគាត់ក៏បានទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយពីសមត្ថកិច្ចបានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ។ សូមផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមសហការណ៍ទប់ស្កាត់រាល់ព័ត៌មានមិនពិត»៕សូមបងប្អូនទស្សនាវីដេអូខខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply