ចង់ប្រឡងយកបណ្ណបើកបរម៉ូតូ មានអីពិបាក អស់តែជាង ៤ ម៉ឺនរៀល ធ្វើមួយភ្លែតបានហើយ…

ប្រជាពលរដ្ឋមួយចំនួនធំ កំពុងមាន​កង្វល់ជុំវិញរឿងធ្វើបណ្ណបើកបរម៉ូតូ ដែលមានកម្លាំងពី ១២៥ CC តើពួកគាត់ត្រូវធ្វើដូចម្ដេច? ធ្វើនៅឯណា? ហើយត្រូវចំណាយប៉ុន្មាន? ការធ្វើប័ណ្ណបើកបរម៉ូតូ មិនពិបាកដូចអ្វីដែលបងប្អូនគិតនោះឡើយ ។

តាមបទពិសោធជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Honda Adv DoemSothy បានឱ្យដឹងដូចខាងក្រោមនេះ ៖

១. ត្រូវទៅធ្វើបណ្ណបើកបរនៅក្រសួងសាធារណៈការ និង ដឹកជញ្ជូន

២. ចំពោះ​​ឯកសារតម្រូវបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានដូចជា៖  អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់) , រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក (ថតនៅទីតាំងផ្ទាល់)

3- តម្លៃសេវ៉ាទាំងអស់ពេលដាក់ពាក្យ ៤ ១០០រៀល

៤. ដំណើរការនៃការដាក់ ដំបូងចូលបន្ទប់ពិនិត្យសុខភាព គេនឹងធ្វើពាក្យឱ្យយើងអស់ ១ ០០០០ រៀល ចេញមកត្រូវទៅយកពាក្យមួយទៀតដើម្បីបំពេញខ្លួនឯង ហើយដាក់ឱ្យគេវិញ រួចរង់ចាំគេហៅឈ្មោះយកពាក្យទៅបង់លុយអស់ ៣ ១០០០ រៀល ហើយយកពាក្យទៅដាក់ចុងក្រោយគេនឹងប្រាប់យើងថ្ងៃដែលត្រូវទៅប្រឡង (យកកាវបិតរូបថត និង ប៊ិចទៅផងស្រួល) ។

៥. ការប្រឡងមានពីរដំណាក់កាល៖

១.ប្រឡងទ្រឹស្តីតាមកុំព្យូទ័រ មាន ៣៥ សំណួរ ត្រូវចាប់ពី ២៨ ឡើងជាប់ហើយ
២.ប្រឡងអនុវត្តន៍បើកម៉ូតូ ស្រួលទេតែកុំប្រហែស ជាពិសេសពេលបើកចូលទីលានបានបីម៉ែត នឹងមានស្លាក Stop ចឹងត្រូវឈប់ដោយដាក់ជើងឆ្វេងដល់ដី ៕

Leave a Reply