ផ្ទះបុរាណមួយខ្នងស្ថិតក្នុងប្រទេសថៃ ដែលមានអាយុកាលប្រហែល ១១០ឆ្នាំ ធ្លាប់ត្រូវបានដាក់ជាសម្បត្តិរបស់រដ្ឋ ហើយកាលពីពេលថ្មីៗនេះ បានដាក់អោយដេញថ្លៃទៅក្រុមហ៊ុនឯកជន ដើម្បីធ្វើជាកន្លែងទេសចរ និងសម្រាប់ស្នាក់ដើម្បីទាក់ទាញភ្ញៀវជាចំណូលចូលរដ្ឋផងដែរ។
យ៉ាងណាផ្ទះមួយនេះ ពិតជាមិនធម្មតាទេ ធ្លាប់ត្រូវបានមនុស្សម្នារជាច្រើននិយាយតៗគ្នាថា បានជួបនូវរឿងចម្លែកៗនៅក្នុងផ្ទះនេះ ដូចជាពេលខ្លះឮសំឡេងមនុស្សស្រែក និងស្រមោលមនុស្សដើរក្នុងផ្ទះជាដើម ។
យោងតាមការសម្ភាសន៏របស់អ្នកសារព័ត៌មានជាមួយនឹងបុរសអ្នកយាមផ្ទះម្នាក់បានអោយដឹងថា ផ្ទះដែលមានអាយុ ១១០ឆ្នាំនេះ ពិតជាមិនធម្មតាទេ ព្រោះវាធ្លាប់ជាទីកន្លែងរបស់ព្រះចៅចុលចមក្លាទី៥ សម្រាប់យាងមកក្រសាលទៀតផង ។ សសរផ្ទះធ្វើអំពីឈើម៉ៃសាក់មាស ចំណែកក្បឿងនាំចូលពីប្រទេសអ៊ីតាលីសុទ្ធ ។
ចំពោះព័ត៌មានចរចាមអារ៉ាមដែលនាំអោយសង្ស័យថា ផ្ទះនេះមានខ្មោចលោកមិនច្បាស់ឡើយ ព្រោះគាត់ (អ្នកយាមផ្ទះ) នៅយាមផ្ទះនេះដល់ៗយប់ជ្រៅ មិនទាន់ធ្លាប់ជួបហេតុការណ៍ចម្លែកអ្វីឡើយ ហើយណាមួយធ្លាប់មានសិស្សសាលាចុះមកសិក្សាស្រាវជ្រាវ ក៏មិនធ្លាប់ជួបរឿងអ្វីដែរ
ដូចពាក្យអ្នកភូមិនិយាយឡើយ៕