ក្រោយមានករណីជាច្រើនក្នុងការរិតបណ្តឹងច្បាប់ចរាចរណ៌ថ្មីនោះ ឯកឧត្តម ខៀវ កញ្ញារិទ្ធ ដាក់មួយឃ្លាអោយលោកប៉ូលិសថា

ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានបង្ហើប​នៅក្នុង​គណនី​ហ្វេសប៊ុកផ្លូវការរបស់លោកនាយប់ថ្ងៃ​០៣ ឧសភា ២ ០២m០នេះថា ថ្ងៃចន្ទជាថ្ងៃចេញធ្វើការងាររបស់ប្រជាពលរដ្ឋដើម្បីរកស៊ីចិញ្ចឹមជីវិត។ លោកបានអំពាវនាវ​ឲ្យមន្ត្រី​ចរាចរណ៍ យកចិត្តទុកដាក់លើអ្នកប្រើប្រាស់យានយន្តដែលរំលោ ភច្បាប់ចរាចរណ៍ធំធេង ហើយប្រាប់ឲ្យ​សមត្ថកិច្ចបន្ធូរខ្លះផង។​

លោកបន្ថែមថា ការអនុវត្តច្បាប់នេះ គឺអនុវត្ត ៣៦៥​ ថ្ងៃក្នុង ១ ឆ្នាំ មិនមែនតែ ១​ អាទិត្យ ឬ ១ ខែ នេះទេ។រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះថា៖ «ស្អែកថ្ងៃចេញធ្វើការចិញ្ចឹមជីវិត សូមបងប៉ូលីសមើលតែរឿង «រំលោ ភ»​ច្បាប់ចរាចរណ៍ធំធេង ( មិនឈប់ភ្លើងស្តុប ដាក់ហួសទំងន់ពេកមិនពាក់មួកសុវត្ថិភាព បើកហួសល្បឿន បើកបរ​ក្នុងភាពស្រវឹង ) ហើយ បន្ធូរខ្លះសិនផង​ ។ បំណងល្អទាំងអស់គ្នា​ទេ ។

ការអនុវត្តច្បាប់នេះ គឺអនុវត្ត ៣៦៥​ ថ្ងៃក្នុង ១ ឆ្នាំ មិនមែនតែ ១​ អាទិត្យ ឬ ១ ខែ នេះទេ»។ជាការក ត់សម្គាល់ ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ យ៉ាងដូច្នេះ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃដែលនគរបាល​ចរាចរណ៍ប្រើប្រាស់វិធានការបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះ មានមជ្ឈដ្ឋានមួយចំនួនសរសើរ ខណៈមួយចំនួន​រិះគន់ថា​ ការបន្តឹងច្បាច់ចរាចរណ៍នាពេលនេះហាក់គាបសង្កត់ពលរដ្ឋដែលមានជីវភាពខ្វះខាតហួសហេតុ។

គួររំឭកថា កន្លងមកស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានបញ្ជាក់ថា នឹងប្រើប្រាស់កម្លាំងជាង១ពាន់នាក់ ដើម្បី​ចេញប្រតិបត្តិ​ការ​អនុវត្តរឹតបន្តឹង​​ស្តីពី​ច្បាប់ចរាចរណ៍ផ្លូវគោក ដែលគ្រោងនឹងចាប់ ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅក្នុង​ក្រុងភ្នំពេញ ចំនួន ៤៧​គោលដៅ អនុវត្តទាំងយប់ទាំងថ្ងៃ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់​ចរាចណ៍។

នេះជាការផ្សាយជាសាធារណៈ​ ពី​សំណាក់​​អគ្គ​ស្នង​ការដ្ឋាននគរបាលជាតិនាល្ងាចថ្ងៃ ២៨ មេសា កន្លងទៅ។ បើតាមអាជ្ញាធរ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អ្នកបើកបរល្មើសច្បាប់​ចរាចរណ៍​នឹងរង​ពិន័យ​ទឹកប្រាក់​ពី៣ដងដល់ទៅ៥ដងទៅតាមបទល្មើស។

ការផាកពិន័យ គឺមិនធ្វើនៅកន្លែងអនុវត្តនោះឡើយ តែត្រូវបញ្ជូនយាន​យន្ត​ល្មើស​ទៅកន្លែងធ្វើការរបស់សមត្ថកិច្ចដែនៅជិតបំផុត និងរក្សាទុក០៣ថ្ងៃសិន ទើបឱ្យម្ចាស់​ចូលខ្លួន​​ទៅបង់ប្រាក់​ពិន័យតាមច្បាប់៕ប្រភព៖ Khmerload

Leave a Reply