ផ្លោ ងកាំ ភ្លើ ងធំដាក់គ្នារមួយប្រាវវាងបងប្អូនកូរ៉េទាំងពីម្សិលមិញ, កូរ៉េខាងជើងថា ជាកំហុសអចេតនា…

(សេអ៊ូល)៖ បន្ទាប់ពីកងកម្លាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង មានការផ្ទុះអាវុ ធដាក់គ្នានៅតាមប៉ុស្តិ៍យាមច្រកព្រំដែនកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ គឺជារឿងអចេតនាតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី៤ ខែឧសភានេះ។

អគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្នូរកាំភ្លើ ងជាច្រើនគ្រាប់ត្រូវបានបា ញ់ចេញពីប្រទេសកូរ៉េខាងជើងនៅម៉ោង ៧ ៖ ៤១ នាទីព្រឹកម៉ោងក្នុងស្រុកឆ្ពោះទៅប៉ុស្តិ៍យាមមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសខាងជើង កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនោះ មិនមែនជាការបង្កហេតុណាមួយនោះទេ ប៉ុន្តែគឺជារឿងអចេតនាតែប៉ុណ្ណោះរបស់កងកម្លាំងកូរ៉េខាងជើង ដែលកំពុងតែយាមកាមនៅតាមព្រំដែនតែប៉ុណ្ណោះ។

អគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូងបានបន្ថែមថា ហេតុការណ៍ម្សិលមិញនេះ គឺភាគីកូរ៉េខាងត្បូងក៏បានបា ញ់ឆ្លើយតបទៅលើកូរ៉េខាងជើងវិញដែរ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ។គួរជម្រាបថា បន្ទាប់ពីមានការសង្ស័យជាច្រើនសប្តាហ៍អំពីសុខភាពរបស់លោកគីម និងកន្លែងស្នាក់នៅប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសនេះបានចេញផ្សាយរូបថត និងរបាយការណ៍កាលពីថ្ងៃសៅរ៍ថា លោកគីម បានចូលរួមការបញ្ចប់រោងចក្រជី ដែលជារបាយការណ៍ដំបូងនៃការបង្ហាញខ្លួនរបស់បុរសរុក្កែតចាប់តាំងពីថ្ងៃទី ១១ ខែមេសាកន្លងមក៕

Leave a Reply