ប្រជាពលរដ្ឋមួយចំនួន សុំឲ្យពន្យាពេល អនុវត្តន៍ច្បាប់ចរាចរណ៏ថ្មីសិន ដោយរង់ចាំវិបត្តិកូវីដ-១៩ ដើម្បីរស្ដារសេដ្ឋកិច្ច អគ្គស្នងការរង និងជា អ្នកនាំពាក្យ អគ្គស្នងការ ដ្ឋាននគរបាលជាតិ ឆ្លើយតបថា …

ខណៈដែលកូវីដ១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនទាន់ចប់នៅឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជាជននៅភាពពិបាកក្នុងការរកសុី ​​​​​​​​​​​​​​​​​​​​​​​​​​​​​បាត់បង់ចំណូល កម្ពុជាបានរឹតបណ្ដឹងច្បាប់ចរាចរណ៏ថ្មីឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានការផាកពិន័យគុណផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើធៀបពីមុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ការរឹតបណ្ដឹងខណៈពេលនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានប្រជាជនជាច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានការរិះគន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងបានសុំអោយរដ្ឋាភិបាលមេត្តា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើកពេលផងចំពោះច្បាប់ថ្មីនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ប្រជាពលរដ្ឋមួយចំនួនសម្ដែងមិនពេញចិត្តចំពោះ​​​​​​​​​​​​​​ ការរឹតបន្ដឹងច្បាប់ចរាចរណ៍នាពេលនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសំណូមពរឲ្យសមត្ថកិច្ចពន្យាពេលអនុវត្តន៍សិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយរង់ចាំវិបត្តិ កូវីដ-១៩ បានផុតរលត់ ដើម្បីទុកពេលឲ្យប្រជាពលរដ្ឋ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើការរស្ដារសេដ្ឋកិច្ចចឡើងវិញសិន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែត្រូវបានឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ​​​​​​​​​​​​​​​​​​​​​​​​អគ្គស្នងការរង និងជា អ្នកនាំពាក្យ អគ្គស្នងការ ដ្ឋាននគរបាលជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លើយតបថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្មានប៉ះពាល់ជីវភាព ប្រជាពលរដ្ឋខ្មែរឡើយ ផ្ទុយទៅវិញ ​​​​​​​​​​​​​​​​​​​មានតែជួយជីវភាពពួកគាត់ទៅវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈការរឹតបន្ដឹង ច្បាប់នេះ។

លោកបន្ដថា បើសិនប្រជាពលរដ្ឋនាំគ្នាគោរពច្បាប់ចរាចរណ៍ គ្មានការរងគ្រោះខាតបង់ អ្វីឡើយ ផ្ទុយទៅវិញ ពួកគាត់ចំណេញពេលវេលាបន្ថែមទៀត។បន្ថែមពីនោះ ប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺជាការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ជាមួយ រាជរដ្ឋាភិបាល និងអាជ្ញាធរ ក្នុងការកសាងសង្គមមួយដោយថ្លៃថ្នូរ ល្អប្រសើរ។

សូមរំលឹកថា​​​​​​​​​​​​​​​​​ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ​​​​​​​​​​​​​ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០នេះតទៅ​ ​​​​​​​​​​​​​​​​​​​​​​​​​ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឲ្យប្រជាពល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍​​​​​​​​​​​​​​​​​​​​​​​​ ផងដែរ។សមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​​​​​​​​​​​​​​​​​​​​​​​ នៅទូទាំងប្រទេស ចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Leave a Reply