សូមប្អូនៗរៀននៅផ្ទះឱ្យល្អចុះ! ក្រសួងមិនទាន់បើកសាលា ដូចលិខិតក្លែងក្លាយប្រកាសនោះទេ…

ប៉ុន្មានថ្ងៃមកនេះមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ធ្វើការចែករំលែកសេចក្ដីប្រកាសព័ត៌មានមួយ បន្តៗគ្នា ដែលដាក់និមិត្តសញ្ញាក្រសួងអប់រំ យុវជន និងកីឡា ។ សេចក្ដីប្រកាសនោះបានដាក់ថា «ក្រសួងអប់រំឱ្យគ្រប់សាលារៀនទាំងអស់នៅកម្ពុជា ចូលជាធម្មតាវិញ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០»

ដោយឡែកបើតាមប្រសាសន៍របស់ឯកឧត្ដម រស់ សុវាចា ថ្លែងមកកាន់ «ប្រជាប្រិយ» នៅរសៀលថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០ នេះថា សេចក្ដីប្រកាសដែលថាក្រសួងអប់រំ យុវជន និងកីឡា ឱ្យគ្រប់សាលារៀនចូលរៀនវិញជាធម្មតានោះមិនមែនជាការពិតឡើយ ។

ចំពោះមុខនេះ អ្នកនាំពាក្យរបស់ក្រសួងអប់រំ  សូមឱ្យប្អូនៗសិស្សានុសិស្ស យោងសេចក្តីណែនាំលេខ ២៣ អយក. សណន ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្តីពីការសិក្សាពីចម្ងាយ និង ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សិស្សានុសិស្សកម្រិតមត្តេយ្យ បឋមសិក្សា និងមធ្យមសិក្សា ៕

Leave a Reply