ជ ម្លោះសមុទ្យចិនខាងត្បូងកាន់តែឡើ ងកំ ដៅ!! អាមេរិកបញ្ជូនយន្តហោះទម្លា ក់គ្រា ប់ធុនធ្ង ន់B-1B Lancer និងទ័ពអាកាសច្រើនរយនាក់ទៅមូលដ្ឋានកោះGuam

(អន្តរជាតិ)៖ យោងតាមការចុះផ្សាយគេហទំព័រសារព័ត៌មាន ស្ពាតនីក កាលពីម្សិលមិញ បានឲ្យដឹងថា មហាអំណាចកំពូលលើលោក សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លា ក់គ្រា ប់បែ កធុនធ្ង ន់ ហើយនិង កងកម្លាំងទាហាន រាប់រយ នាក់ភ្លាមៗទៅកាន់ដែនកោះហ្គាម( Guam) ។

ប្រភពដែលអាចជឿទុកចិត្តបានខាងលើនេះឲ្យដឹងបន្តថា កងកម្លាំងជើងអាកាសប៉ាស៊ីហ្វិកអាមេរិក ហៅកាត់ថា PACAF បានបញ្ជាក់ថា កងកម្លាំ ងជើងអាកាសអាមេរិកបានផ្ទេរយន្តហោះទម្លា ក់គ្រា ប់បែ ក៤គ្រឿងធុន B-1B Lancer និងកម្លាំងទ័ពអាកាសប្រមាណ២០០នាក់ពីមូលដ្ឋានក្នុងរដ្ឋតិចសាស់ទៅកាន់មូលដ្ឋានជើងអាកាស Andersen នៅលើដែនកោះ Guam ។

អ្នកវិភាគមួយចំនួនបញ្ជាក់ថា ការដាក់ពង្រាយនេះត្រូវបានចាត់ទុកថាជាការដាក់ពង្រាយបណ្តោះអាសន្ន ហើយវាបានកើតឡើងភ្លាមៗចំពេល ដែលស្ថានការណ៍កំពុងមានភាពតា នតឹ ងខ្លាំងឡើង រវាងអាមេរិកនិងចិនជុំវិញដែនសមុទ្រចិនភាគខាងត្បូង។

កាលពីអាទិត្យមុន ចិនបានធ្វើសកម្មភាពបណ្តេញនាវាពិឃាតបំពាក់ដោយកាំជ្រួ ចនាំផ្លូវអាមេរិក USS Barry មួយគ្រឿងចេអញពីដែនសមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាចម្បាំ ងនេះ បានបង្ហាញខ្លួន នៅលើដែនទឹក ដែលកំពុងមានជ ម្លោះរវាងចិននិងវៀតណាម ។

គួរកត់សម្គាល់ផងដែរថា ការដាក់ពង្រាយនេះ មន្ទីរបង់តាហ្គូនមិនបានបញ្ជាក់ច្បាស់លាស់ ទេ ថារយៈពេលវែងប៉ុន្មាន ដែលយន្តហោះទម្លា ក់គ្រា ប់បែ កធុនធ្ង ន់មានវត្តមាននៅលើដែនកោះ Guam នោះ។ យ៉ាងណាមិញយន្តហោះ B-1B Lancerរបស់ទ័ពអាកាសអាមេរិក តាំងពីដើមរៀងមកស្ថិតនៅតែក្នុងមូលដ្ឋានជើងអាកាស Dyess Air Force ក្នុងរដ្ឋ Texas ប៉ុណ្ណោះ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ អាមេរិកបានដកយន្តហោះទម្លា ក់គ្រា ប់បែ កយុទ្ធសាស្ត្រ B-52 ចំនួន៥គ្រឿង ចេញពីមូលដ្ឋានយោធាជើងអាកាសនៅលើដែនកោះ Guam ឲ្យទៅកាន់ ដែនដីគោកអាមេរិកវិញ៕

Leave a Reply