ចូលរោងការថ្ងៃនេះ!ឈុំ វត្តី រើសអ្នកកំដរសុទ្ធតែតារាល្បីៗស្រស់ស្អាតស្រស់សង្ហាក្នុងថ្ងៃពិសេស

ភ្នំពេញ៖ ក្រោយទន្ទឹងរង់ចាំអស់ជាច្រើនខែមក ថ្ងៃនេះផងដែរ គឺជាថ្ងៃចូលរោងការរបស់តារាសម្ដែង និង ពិធីការិនីល្បីឈ្មោះ កញ្ញា ឈុំ វត្តី ជាមួយគូណ្ដឹង បន្ទាប់ពីទាក់ទងគ្នាអស់ជាច្រើនឆ្នាំមកនេះ។


ជាការពិតណាស់ នាព្រឹកថ្ងៃនេះ ជាពេលវេលាហែលជំនូន ទទួលខាន់ស្លា និងពិធីកាត់សក់ផងដែរ។ បើមើលទៅលើ រូបសម្រស់ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់នាងវិញ​ឃើញថានាងពិតជាស្រស់ស្អាត ប្លែកពេលបានគ្រងនៅឈុតកូនក្រមុំបែនេះ។


ជាមួយគ្នានេះផងដែរ បើក្រឡេកទៅមើលសម្រស់របស់ តារាស្រីរូបនេះក្នុងថ្ងៃពិធីវិញ ឃើញថានាងពិតជាមានភាពស្រស់ស្អាតខ្លាំង។ ម្យ៉ាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ចំពោះអ្នកកំដរខាងស្រី ខាងប្រុស សុទ្ធតែជាតារាល្បី និង មានរូបសម្បត្តិ ស្រស់ស្អាត ស្រស់សង្ហា ដែលអ្នកកំដរក្នុង ថ្ងៃមង្គលការរបស់ នាងមានដូចជា លោក ប៉ែន ភ័ក្រ សុធារិទ្ធ លោកចន ច័ន្ទតារា លោក រ៉េណូ និងកញ្ញា រចនា រ៉ាវាឌី។ សូមទស្សនារូីបភាពខាងក្រោម៖​

Leave a Reply