រហូតដល់ម៉ោង ៩ និង ២០នាទី ព្រឹក ថ្ងៃទី ៤ ឧសភា ២០២០កម្ពុជាពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយើងងមានករណីជំងឺកូវីដ១៩ ចំនួន ១២២ ករណីដដែល និង មិនមានករណីជាសះស្បើយយថ្មីទេ ។
ដូច្នេះករណីជាសះស្បើយចាស់សរុបមានចំនួន ១២០ នាក់ដដែល ស្លាប់គ្មាន និង អ្នកជំងឺនៅសល់សម្រាកព្យាបាលនៅពេទ្យចំនួន ២ នាក់ប៉ុណ្ណោះ ។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕