មានវ័យច្រើន និង មានកូនប្រុសធំទន្ទឹមខ្លួនអស់ទៅហើយក្តី តែកុំមើលសម្រស់របស់ពិធីការិនី មាស ម៉ូលីណា នៅតែស្រស់ស្រឡូនស្អាតដដែល ដោយមានការសរសើរថាសម្រស់របស់នាងហាក់មិនប្រែប្រួលមិនខុសមុនឡើយ ។
ទោះមានជីវិតគ្រួសារមិនសមប្រកបក្តី តែ មាស ម៉ូលីណា នៅតែរឹងមាំ និង ស្រស់ស្រាយដដែល ហើយនាងតែងបំពេញតួនាទីជាអ្នកម្តាយដ៏ល្អដែលគេតែងឃើញពិធីការិនីរូបនេះចំណាយពេលនាំកូនប្រុសទាំងបីរបស់ខ្លួនដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាយ៉ាងរីករាយ និង កក់ក្តៅ ។
មានការសរសើរពីភាពរឹងមាំរបស់ មាស ម៉ូលីណា ក្រោយចែកផ្លូវជាមួយស្វាមី នាងមិនដែលបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមម្តងណាឡើយ ។ មានមនុស្សភាគតិចណាស់ដែលដឹងថានាង និង ស្វាមីបានបែកបាក់គ្នា ។
ពេលនេះដែរអតីតស្វាមីរបស់នាងក៏បានរៀបការភរិយាថ្មីហើយដែរ តែបើគេក្រឡែកមើល មាស ម៉ូលីណា ហាក់មិនបានគិតគូររឿងស្នេហាអ្វីឡើយ នាងតែងបង្ហាញភាពរីករាយជាមួយកូនប្រុសទាំងបីដែលមើលទៅពិតជាកក់ក្តៅ ។ បើក្រលេកមើលមុខមាត់កូនប្រុសទាំងបីរបស់ មាស ម៉ូលីណា ពិតជាស្រស់សង្ហាគួរឱ្យស្រឡាញ់ ។
មាស ម៉ូលីណា គឺជាអតីតហ្វេ្រសស៊ីចំណាត់ថ្នាក់លេខបី ។ ពេលនេះនាងគឺជាពិធីការិនីនៅស្ថានីយទូរទស្សន៍ស៊ីធីអិន តែប្រជាប្រិយភាពរបស់នាងហាក់មិនសូវលេចធ្លោនោះទេ ៕
