ចិនយ៉ាប់ហើយ! អង់គ្លេស ផ្គុំកម្លាំងនាវាច.ម្បាំងដើម្បីត្រៀមចូលសមរភូមិវា.យប្រ.ហាររួមជាមួយអាមេរិច..(មានវីដេអូ)

ដោយយោងតាមការចេញផ្សាយដោយវែបសាយសារព័ត៌មាន Defensenews នៅកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា៖ នាវាអង់គ្លេសថ្មីរបស់ព្រះមហាក្សត្រីយានីអេលីសាបិត បានធ្វើការរៀបចំនាវាដើម្បីហ្វឹកហាត់នាវិកចំពេលមានរោគឆ្លង ដើម្បីត្រៀមខ្លួនរួចរាល់ចូលសមរភូមិវា.យប្រ.ហារនៅក្នុងសមុទ្រ។

នាវិកនៃ Royal Navy បានប្រកាសថានាវាដឹកយន្តហោះថ្មីរបស់ចក្រភពអង់គ្លេស HMS Queen Elizabeth ​​នេះបានចាកចេញពីមូលដ្ឋាន Portsmouth របស់ខ្លួននៅថ្ងៃទី ២៩ ខែមេសាដើម្បីធ្វើការហ្វឹកហាត់ប៉ុន្តែផ្អាកមួយរយះបន្ទាប់ពីក្រុមនាវិករបស់ខ្លួនត្រូវបានគេធ្វើតេស្ត៍រកឃើញមេរោគឆ្លងថ្មីនេះ។

នាវាច.ម្បាំង ៦៥.០០០ តោនបច្ចុប្បន្នស្ថិតនៅក្នុងភាពឯកោមួយនៅឯសមុទ្រមុនពេលហ្វឹកហាត់នៅឯនាយឆ្នេរភាគខាងត្បូងនៃប្រទេសអង់គ្លេស។ការចាកចេញរបស់កប៉ាល់ចេញពីមូលដ្ឋានកងទ័ពជើងទឹក Portsmouth ត្រូវបានពន្យាពេលពីរបីថ្ងៃ ដើម្បីឱ្យនាវិកទាំងមូលប្រហែល ៨០០ នាក់ត្រូវបានធ្វើតេស្តសាកល្បងសម្រាប់ COVID-១៩ ជាមុនសិន។

នាវាច.ម្បាំងត្រូវបានគេរំពឹងថានឹងស្ថិតនៅលើសមុទ្ររហូតដល់ទៅ ៨ សប្តាហ៍ដើម្បីធ្វើការវា.យតម្លៃការបណ្តុះបណ្តាលមន្ត្រីដែលតម្រូវឱ្យបញ្ជាក់ថា នាវា HMS Queen Elizabeth មានសមត្ថភាពចូលរួមក្នុងកងនាវាសម្រាប់បំពេញប្រតិបត្តិការពេញលេញ។

អង់គ្លេសកំពុងកំណត់គោលដៅនៅឆ្នាំក្រោយ សម្រាប់ការដាក់ពង្រាយប្រតិបត្តិការដំបូង របស់នាវាហើយការវា.យតម្លៃ FOST គឺជាធាតុសំខាន់មួយក្នុងការសម្រេចបាននូវផែនការនោះ។ការធ្វើសមយុ.ទ្ធជាមួយយន្ដហោះច.ម្បាំង F-35 ការក្លែងប្រយុ.ទ្ធ និងការហ្វឹកហាត់ពេលទឹកលិច និងការហាត់សមនឹងក្លាយជាផ្នែកមួយនៃដំណើរការនេះ។

ក្រុមនាវិកទាំងនេះបាននិយាយថា “នឹងរៀបចំនាវាសម្រាប់ការបណ្តុះបណ្តាលបន្ថែមទៀត នៅចុងឆ្នាំនេះជាមួយនឹងកងនាវាផ្សេងទៀតដើម្បីធានាថាពួកគេបានត្រៀមដាក់ពង្រាយជាក្រុមការងារនៅឆ្នាំក្រោយតែម្តង”។

ជាមួយនឹងជំ.ងឺរាតត្បាតប្រភេទ COVID-១៩ នៅតែបន្តកើតមាននៅចក្រភពអង់គ្លេសហើយផលប៉ះ.ពាល់ថ្មីៗដែលវីរុសនេះបានជះឥទ្ធិពលដល់ក្រុមនាវិក និងប្រតិបត្តិការកងទ័ពជើងទឹកបារាំងនិងអាមេរិក ហើយនាវាច.ម្បាំងអង់គ្លេស ត្រូវបានអនុញ្ញាតឱ្យចូឡទៅសមុទ្រ បន្ទាប់ពីប្រមុខកងទ័ពជើងទឹកបានសរសេរទៅកាន់ លេខាធិការការពារជាតិបេនវ៉លឡេស ពន្យល់ពីមូលហេតុដែលចាំបាច់។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖


សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

Leave a Reply