ភ្នំពេញ៖ បច្ចុប្បន្ន វិស័យសិល្បៈរបស់កម្ពុជា កាន់តែរីកចម្រើនជាងមុន ចំណែកឯសិល្បករ សិលបៈការិនីក៏មានទេពកោសល្យ និងសមត្ថភាពខ្ពស់ ជាពិសេសមានជំនាញផ្សេងៗពីគ្នាផងដែរ។ ដោយមានសិល្បករខ្លះ ក៏បានឈានជើងចូលប្រលូកក្នុងវិស័យសិល្បៈ មួយនេះតាំងតែពីក្មេងវ័យមកម្ល៉េះ។
ជាមួយគ្នានេះដែរ យើងងាកទៅមើល សិល្បការិនីយើងទាំង ៥ដួងនេះវិញ ដែលមានដូចជា អ្នកនាង ដាញ់ ម៉ូនីកា អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង លី ចាន់សីហា កញ្ញា នី មុន្នីនាថ និង កញ្ញា ព្រះកាយច័ន្ទ ដោយបច្ចុប្បន្ន ពួកគេសុទ្ធតែជាតារាជួរមុខ និង មានប្រជាប្រិយភាពខ្លាំង ចំណែកេទេពកោសល្យក៏ខុសៗគ្នា។ បើទោះបីពេលនេះ តារាស្រីទាំង ៥រូបនេះ មានជំនាញសិល្បៈ ខុសគ្នា តែបើត្រឡប់ទៅមើលពីជីវិតពួកគេមុន ចូលសិល្បៈ ពួកគេសុទ្ធតែ ជានាដការរីរាំរបាំដូចគ្នាផងដែរ។
ដោយឡែក វិស័យសិល្បៈ ក៏ត្រូវបានគេបែងចែកជាច្រើនផ្នែកផងដែរ ដោយមាន ផ្នែករបាំ សម្ដែង និង ចម្រៀងជាដើម។ បើទោះបី តារាស្រីទាំង ៥រូបនេះ ធ្លាប់ជានាដការីរាំរបាំពីមុនក៏ពិតមែន តែបច្ចុប្បន្ន តារាស្រីទាំងស្រីល្បីៗទាំងនេះបានចាប់យកជំនាញ ទៅតាមទេពកោសល្យក្នុងក្ដីស្រម៉ៃ ដែលពួកគេមាន ហើយទទួលបានការគាំទ្រ និងភាពល្បីល្បាញខ្លាំង ជាងពេលរាំរបាំទៅទៀត៕ សូមទស្សនារូបភាពខាងក្រោម៖
១៖ អ្នកនាង ដាញ់ មូនីកា បច្ចុប្បន្ន អ្នកនាងបានផ្អាកពីសិល្បៈសម្ដែងភាពយន្តផងដែរ
២៖ អ្នកនាង ឱក សុគន្ធកញ្ញា បច្ចុប្បន្ន អ្នកនាងជាតារាចម្រៀងស្រី មានការគាំទ្រច្រើនពីទស្សនិកជន
៣៖ អ្នកនាង លី ចាន់សីហា បច្ចុប្បន្ន អ្នកនាងជាតារាសម្ដែង
៤៖ កញ្ញា នី មុន្នីនាថ បច្ចុប្បន្ន ជាតារាសម្ដែង មួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង
៥៖ កញ្ញា ព្រះកាយច័ន្ទ បច្ចុប្បន្ន ជាតារាសម្ដែង មួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង