យូរៗស្វីតម្ដង! គម្រប់ខួបស្នេហា១៣ឆ្នាំ Ohn Sripan បង្អួតភាពផ្អែមល្អែម ជាមួយស្វាមី មិនឲ្យចាញ់ក្មេងៗ

ថៃ៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានស្គាល់ តារាស្រី នាង Ohn Sripan ជាតារាសម្ដែង ដ៏មានប្រជាប្រិយ និងទទួលបានគាំទ្រជាច្រើន តាមរយៈការសម្ដែង ដែលមានភាពកំប្លុកកំប្លែង ព្រមទាំង បានផ្ដល់ភាពសប្បាយរីករាយ ដល់អ្នកទស្សនាជាច្រើន ផងដែរ។

ជាក់ស្ដែង បើក្រឡេកមកមើល ពីជីវិតឯកជន របស់តារាស្រីរូបនេះវិញ ឃើញថា មួយរយៈចុងក្រោយមកនេះនាង ជាមួយនឹងស្វាមីវ័យចំណាស់ ដែលជាតារាសម្ដែងជើងចាស់ លោក Anant Boonnark កាន់តែមានភាពផ្អែមល្ហែម ដោយតែងតែបង្ហាញពី សកម្មភាពដ៏គួរឲ្យស្រលាញ់ជាមួយគ្នា នៅលើបណ្ដាញសង្គម សម្រាប់ហ្វេនៗបានទស្សនា ទៀតផង។

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ តារាស្រី Ohn Sripan បានបង្ហោះរូបភាពគូ ជាមួយនឹងស្វាមីរបស់ខ្លួន ដើម្បីអបអរថ្ងៃ Anniversary ១៣ ឆ្នាំ នៃជីវិតជាប្ដីប្រពន្ធនឹងគ្នា ជាមួយនឹងសារដ៏មានអត្ថន័យ ដែលបានបញ្ជាក់ថា អ្នកទាំងពីរ នៅតែ បន្តដំណើររស់នៅជាប្ដីប្រពន្ធនឹងគ្នា ដោយមិនមានអ្វីផ្លាស់ប្តូរនោះទេ ដែលការបញ្ជាក់នេះបានធ្វើឲ្យហ្វេនៗជាច្រើន មានភាពសប្បាយរីករាយ ព្រមទាំង ចូលមកអបអរដល់អ្នកទាំងពីរគ្រប់ៗគ្នា ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply