ប្រិយមិត្តមួយចំនួន ប្រាកដជាបានស្គាល់ហើយ តារាសម្តែង និង ចម្រៀង អាលីហ្សា ដែលកំពុងពពោះកូនដំបូង បានជាងប្រាំខែហើយ ដោយពេលនេះនាងមានសុខភាពយ៉ាងល្អ។
ខណៈជិតគ្រប់ខែសម្រាលកូនដំបូងនេះផងដែរ នាងក៏មានក្ដីបារម្ភផងដែរ ក្ដីបារម្ភរបស់នាងគឺខ្លាចសម្រាលកូនដោយមិនមានវត្តមានស្វាមីនៅជិត ។
ហេតុតែបារម្ភបែបនេះ ដោយសារតែស្វាមីរបស់ខ្លួនជាអ្នករស់នៅសហរដ្ឋអាមេរិក ក្នុងកាលៈទេសៈនេះ ប្រហែលជាមិនអាចមកបាន។ ក្រោយរៀបការហើយ នាងមានគម្រោងទៅនៅជាមួយស្វាមី ក្នុងអំឡុងខែមិថុនាខាងមុខនេះ ប៉ុន្តែដោយសារតែមានការប្រែប្រួល ទើបនាងមិនអាចទៅបាន។
ពិតណាស់ពិភពលោក កំពុងតែទទួលរងវីរុសកូវីដ ១៩ មិនទាន់ស្ងប់បែនេះ ការចាកចេញធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយទៀត ពិតជាពិបាកណាស់៕