លទ្ធផលចង់បានLike share នាំទុក្ខដាក់ខ្លួនហេីយអាក្អូន!!!ឯកឧត្ដមឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ បានបញ្ជាអោយរកម្ចាស់​ គណនី​ ហ្វេសប៊ុក​ Alex Piano ជាបន្ទាន់

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហោះសារថា ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​ ជា​ស្នងការ​ នគរបាល​រាជធានី​ភ្នំពេញ​នៅ​មុននេះបន្តិច​ បានបញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ​ស្រាវ​ជ្រាវ​រក​ម្ចាស់​ គណនី​ ហ្វេសប៊ុក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Alex Pianoមានឈ្មោះ​ពិត​ រស់​ ដារ៉ា​ ដេីម្បី​នាំខ្លួនមកទទួលខុសត្រូវចំពោះ​មុខច្បាប់​ ដែល​បុគ្គល​រូប​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបំភ្លៃព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ធ្វើ​អោយ​មហាជន​យល់ច្រលំ​មកលេី​មន្ត្រី​អនុវត្តន៍​ច្បាប់​ ។លទ្ធផល​ចង់បាន​ Like share គ្មាន​មូលដ្ឋាន​ពិត​ នាំទុក្ខដាក់ខ្លួនហេីយ​ អាក្អូន​” ។

គួរបញ្ជាក់ផងដែរថា ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Alex Piano គាត់បានបង្ហោះសារថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“មួកមាន កញ្ចក់មាន ផ្លាកលេខមាន ម៉ាសក៏ពាក់ ហើយអត់មានជិះបញ្រ្ចាស់ទេ ដល់ពេលសួរគាត់ បងប្អូនខុសអីបង គាត់ថាមកពីម៉ូតូអាអូនឯងបង់រំលោះមិនទាន់ដាច់ អេលោកហើយលោកមានចឹងទៀត ហើយភ្នែកគាត់មើលពីចំងាយដឹងទៀត ខ្ញុំអាណិតម៉ូតូណាស់លោកអើយលោក មិនហ៊ានអោយត្រូវថ្ងៃត្រូវភ្លៀងផង លូវសុទ្ធតែលើកបោះៗចឹងម៉ង។

គាត់សួររកកាត់គ្រីយើងតើមានមកពីណាបើបង់រំលោះម៉ូតូមិនទាន់ដាច់ផងកាត់គ្រីនៅធនាគារនឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាត់គ្រី Copy គាត់មិនយកទេ ហើយលូវអត់ការងារ ២ខែហើយ ហើយនៅត្រូវបង់ធនាគារម៉ូតូនឹងរាល់ខែទៀត

ហើយលូវមានតែ20$ ដាច់ប៉ាត់ទៀតចង់តវ៉ាអ្វីក៏គាត់រកមូលហេតុចាប់កំហុសយើងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិបាកជាងគេនោះគឺយើងនិយាយមួយគាត់ពិរោះគោរពគាត់ តែគាត់ហៅយើងសុទ្ធតែហែងៗដាច់សាច់ម៉ង។

អ្នកណាក៏គេស្រលាញ់ម៉ូតូគេដែរ ថ្មីក៏ដោយចាស់ក៏ដោយ ញើសឈាមគេ តែនេះសុទ្ធតែលើកបោះៗចឹងម៉ង អាណិតម៉ូតូណាស់បានត្រឹមតែឈរមើល ។ម៉ូតូ១នេះខ្ញុំប្រើ១គ្រួសារ ជូនម៉ាក់ទៅផ្សារ ជូនប៉ាទៅធ្វើការ ជូនប្អូនទៅរៀនលូវចប់ តែយ៉ាងណាខ្ញុំមិនខឹងគាត់ទេ ខ្ញុំខុស កុំជឿខ្ញុំអី តែបើអ្នកទាំងអស់គ្នាជួបចាំជឿខ្ញុំចុះ សំខាន់លូវអោយតែបានម៉ូតូមកវិញ ហើយម៉ូតូក៏បានមកវិញហើយដែរនៅសល់តែអារម្មណ៏បាត់បង់ការជឿជាក់តែប៉ុណ្ណោះ”៕ប្រភព៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Pheng Vannak News

Leave a Reply