រស្សីវា.យប្រ.ហារអាមេរិច រឿងអា.វុធនុយ.ក្លេ.អ៊ែរកម្រិតស្រាល..(មានវីដេអូ)

ដោយយោងតាមការចេញផ្សាយដោយសារព័ត៌មាន Defensenews បានអោយដឹងថា កាលពីថ្ងៃពុធសប្តាហ៍មុន ក្រសួងការបរទេសរុស្សីបានបានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិច ក្នុងការធ្វើក្បាលគ្រាប់នុយ.ក្លេ.អ៊ែរកម្រិតស្រាលសម្រាប់វា​.យប្រ.ហារតាមភូមិសាស្ត្រកុំឲ្យប៉ះពាល់រាលដាលខ្លាំង។ រុស្សីព្រ.មានថាការប៉ុនប៉ងប្រើស.ម្ភាវុ.ធបែបនេះ ប្រ.ឆាំងនឹងរុស្សីនិងប.ញ្ឆេះការវា.យបកមកវិញដោយអា.វុធនុយ.ក្លេ.អ៊ែរពេញខ្នាតនិងពេញទំហឹង។

នៅក្នុងឯកសារមួយដែលចេញផ្សាយនៅសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិចបានលើកឡើងថាការភ្ជាប់ក្បាលគ្រាប់នុយ.ក្លេ.អ៊ែរកម្រិតស្រាលទៅនឹងក្បាលកាំ.ជ្រួចបា ញ់ចេញពីនាវាមុជទឹក​នឹងជួយអាមេរិចក្នុងការតទល់នឹងការគ.ម្រាម​កំ.ហែងណាមួយពីរុស្សី និងពីចិន។ សហរដ្ឋអាមេរិចចង្អុលចំៗថា រុស្សីជាញឹកញាប់គិតចង់ប្រើអា.វុធនុយ.ក្លេ.អ៊ែរជាទូទៅជាមធ្យោបាយឥទ្ធិពល គ្រាន់តែជាជ.ម្លោះធម្មតាៗសោះ។

ទោះជាយ៉ាងណា ប្រទេសរុស្សីច្រានចោលម្តងហើយម្តងទៀតនៃការចោទបែបនេះ។ ក្រសួងការបរទេសអាមេរិចនិយាយថា ក្បាលគ្រាប់កាំ.ជ្រួចផ្សំចូលគ្នាថ្មីនេះ នឹងកាត់បន្ថយការប្រើអា.វុធនុយ.ក្លេ.អ៊ែរពេញធឹងដោយសារវាជម្រុញឲ្យមានការខ្លាចរ.អាគ្នាមួយដំណាក់កាលដំបូងនៃជ.ម្លោះសិន ហេតុនេះវាធានាថាវាមិនបង្កទៅជារឿងធំ។

ប៉ុន្តែក្រសួងការបរទេសរុស្សីយល់ឃើញផ្សេងទៅវិញ អ្នកនាំពាក្យក្រសួងការបរទេសរុស្សី អ្នកស្រីម៉ារីយ៉ា ហ្ស៉ារ៉ូវ៉ា បានបញ្ចេញយោបល់តបវិញថាមិនគួរមានទស្សនៈថាក្បាលគ្រាប់កម្រិតស្រាលរបស់ខ្លួននេះជាអ្វីដែលអាចបញ្ចៀសការប្រើអា.វុធនុយ.ក្លេ.អ៊ែរពេញទំហឹងនោះទេ ដោយអ្នកស្រីបាននិយាយថាបើអាមេរិចប្រើមុសុីលប៉ា.លេស្ទីច ឬគ្រាប់មីសុីលប្រភេទអ្វីក៏ដោយ ដែលបា.ញ់ចេញពីនាវាមុជទឹកអាមេរិចនោះ រុស្សីចាត់ទុកជាការវា.យប្រ.ហារនុយ.ក្លេ.អែរហើយ។

អ្នកទ្រឹស្តីដែលគាំទ្រដល់នុយ.ក្លេ.អ៊ែរអាមេរិចក៏ត្រូវយល់ដឹងដែរថា ជាមួយនឹងគោលការណ៍ទ្រឹស្តីរុស្សីសកម្មភាពបែបនោះ ច្បាស់ណាស់នឹងទទួលការតបតមកវិញដោយសម្ភា.វុធពេញស្តង់ដារពីសំណាក់រុស្សី៕ សូមទស្សនាវីដេអូនៅខាងក្រោម៖


សូមទស្សនាវីដេអូនៅខាងក្រោម៖

Leave a Reply