ព្រះសង្ឃ ឡុង ចន្ថា ត្រូវបានមហាជនជាច្រើន រិះគន់ចំពោះទង្វើរបស់សង្ឃអង្គនេះ ដែលបានប្រាសចាកវិន័យ ដែលលួចទាក់ទងញ៉ែស្រី យ៉ាងស្ទាត់ជាងក្រុមកម្លោះទៅទៀត។
ទទឹមនឹងការរិះគន់នេះដែរ មានលោកសង្ឃមួយអង្គព្រះនាម ម៉ៅ ម៉ារ៉ា បានចេញមុខការពារទង្វើរបស់ព្រះសង្ឃ ឡុង ចន្ថា ថា ការនិយាយទូរស័ព្ទញ៉ែស្រីបន្តិចបន្តួច មិនមែនជាទោសធ្ងន់ធ្ងរទេ អាចចាត់ទុកថាជារឿងតូចតាច។
ចំណែកព្រះសង្ឃ ឡុង ចន្ថា សរសេរតាមបណ្តាញសង្គម Facebook នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នេះ ថា «លោកទុកមុខទុកមាត់អោយទើបមិនចង់បង្ហោះជាសាធារណះ អ្វីដែលជាការពិត លោកហ៊ានទទួលខុសត្រូវ ចង់ដឹងច្បាស់ហៅនាងមកនិយាយទល់មុខបាន ថាលោកនិយាយលេងឬនិយាយក្នុងន័យអ្វី ?» ។
ព្រះសង្ឃ ដែលធ្លាប់ត្រូវបានទទួលលិខិតព្រមានម្តងរួចមកហើយ ពីខាងក្រសួងធម្មការនិងសាសនា ពាក់ព័ន្ធការទេសនា បែរជាជេរបញ្ចោរ ទៅវិញ បាន បន្តថា «ចំពោះឆាតគេបង្ហោះនោះគឺមានការរៀបចំទុកធើសុីលោកជាមុន លោកតាមដានដល់ផ្ទះអោយមេភូមិមេប៉ុស្តិ៍ និយាយសម្រួលដើម្បីកុំអោយនាងអាប់អោនតែនាងយំរហូតខ្លាចខូចឈ្មោះ ចុះឈ្មោះលោកនាងទុកត្រង់បើខូចអស់ហើយនោះ
អ្នកដែលរៀបចំធ្វើសុីនោះជាអ្វីនឹងនាងលោកក៏ដឹង ហើយបានបញ្ជួនអោយក្រុម LDP វាយប្រហាលោកពេញ fb តែសូមមហាជនជ្រាបថា ចង់ដឹងការពិត យកសំឡេងឆាតនឹងហើយហៅនាងអោយមកនិយាយផ្ទាល់ជាមួយលោកបាន
កុំចេះតែមើលងាយលោកដោយមិនបានពិចារណាថាលោកនិយាយក្នុងន័យអ្វី ទុកមាត់ទុកមាត់ឲ ព្រោះអាណិត បើមិនចេញមុខ និយាយទេ នេះជាដំណាក់កាលទី០១ { បញ្ជាក់ចង់ធើសុីលោកយករូបឲច្បាស់លាស់មកផងទើបសុីវាផុយ ឬមានវីដេអូរថានៅជាមួយគ្នានឹងធើសុីទៀតរឹតតែផុយ }»៕