ស្លុតចិត្ត! អាមេរិក លេខ១, អ៊ីតាលី លេខ២, ចក្រភពអង់គ្លេស លេខ៣, អេស្ប៉ាញ លេខ៤ ស្លាប់ដោយសារជំងឺ កូវីត-១៩ ច្រើនជាងគេបំផុត

ពិភពលោកកំពុងជួបទុក្ខធំ ព្រោះមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺ Covid-19 ច្រើនមហាសាល ហើយទិន្នន័យឆ្លង និងស្លាប់កើនឡើងខ្លាំងគួរឱ្យកត់សំគាល់ ដោយថ្មីៗនេះ មានអ្នកឆ្លងជំងឺ Covid-19 ចំនួន 3,397,095 នាក់ ខណៈមានអ្នកស្លាប់ចំនួន 239,394 នាក់ និងគ្រូពេទ្យព្យាបាលជាចំនួន 1,079,572 នាក់ នៅជុំវិញពិភពលោក គិតត្រឹមថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២០នេះ (ម៉ោង ៧ព្រឹកនៅកម្ពុជា) នេះបើយោងតាមការចេញផ្សាយរបស់ worldometers។

ទិន្នន័យនៅថ្ងៃនេះ អាមេរិក នៅតែឈរនៅលំដាប់លេខរៀងទី១ ដោយមានអ្នកស្លាប់ច្រើនជាងគេបំផុត ដោយមានអ្នកស្លាប់ចំនួន 65,724 នាក់ ហើយមានអ្នកឆ្លងចំនួន 1,129,882 នាក់ ខណៈអ៊ីតាលី នៅតែជាប់ចំណាត់ថ្នាក់លេខ២ដដែល តែទិន្នន័យកើនឡើងដដែល គឺមានអ្នកស្លាប់ចំនួន 28,236 នាក់ និងអ្នកឆ្លងចំនួន 207,428 នាក់។

ដោយឡែក អង់គ្លេស មកឈរនៅលំដាប់លេខ៣វិញ ដោយមានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន 27,510 នាក់ ខណៈមានអ្នកឆ្លងចំនួន 177,454 នាក់ ហើយអេស្ប៉ាញ ឈរនៅលំដាប់លេខ៤វិញ ដោយមានអ្នកស្លាប់ចំនួន 24,824 នាក់ និងមានអ្នកឆ្លងជំងឺចំនួន 242,988 នាក់៕ ដកស្រង់ដោយ៖ Cambo-peace

ប្រភព៖ worldometers

Leave a Reply