លោកឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ អនុប្រធានក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់ អគ្គបញ្ជាការដ្ឋាន បានជំពាក់លុយថ្លៃជួសជុលរថយន្ត Lexus 570 ស់លោកតម្លៃ ៥៥៦ ដុល្លារជាង២ខែ ហើយថែមទាំងប្លុកលេខជាងចោលទៀត ដែលធ្វើអោយពួកគាត់រអ៊ូ ដោយសារតែគ្មានលុយសងថ្លៃគ្រឿងបន្លាស់គេទេ។
ដោយយោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ នៅមុនបន្តិចបានសរសេរអោយដឹងថា៖ សូមជូនដំណឹងទៅលោកឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ អនុប្រធានក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់ អគ្គបញ្ជាការដ្ឋាន !
សូមលោកឧត្ដមសេនីយ៍ទោ មេត្តា យកលុយថ្លៃជួសជុលរថយន្ត Lexus 570 របស់លោកតម្លៃ ៥៥៦ ដុល្លារ ទៅសងជាងនៅ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក ផង ព្រោះតាំងពីជួសជុលរថយន្តរបស់លោកហេីយ លោកថាសុំទៅបោកពូកសិន
ស្រាប់តែលោកប្លុកលេខជាងមិនអាចទាក់ទងបាន អស់រយៈពេលជិត ២ ខែ ហើយ ។ ជាងអត់មានលុយសងថ្លៃគ្រឿងបន្លាស់គេទេ ដូច្នេះសូមលោកមេត្តាយកលុយទៅសងជាងផង ។ សូមអរគុណលោកទុកជាមុន ។