លោក ម៉ៃ សុគន្ធ ឆ្ងល់ថា បើយើងមានទាំងម៉ូតូធំ និងរថយន្ត ​ តែគាត់មានប័ណ្ណបើកបរប្រភេទ​ ខ ហើយ តើគាត់ត្រូវទៅធ្វើប័ណ្ណបើកបរ ប្រភេទ ក ទៀតដែរឬទេ?

តារាចម្រៀង លោក ម៉ៃ សុគន្ធ ដែលពុកម៉ែ បងប្អូន បានស្គាល់រូបលោក តាមរយៈបទចម្រៀងជាច្រើន នាពេលកន្លងមក ហើយក៏ទទួលបានការចាប់អារម្មណ៍ជាច្រើនផង ។

ដោយឡែកខណៈពេលដែលមន្រ្តីចរាចរណ៍ កំពុងតែធ្វើការរឹតបណ្តឹងច្បាប់ លោកក៏មានចម្ងល់មួយចង់សួរទៅកាន់បងៗប៉ូលីសថា “ខ្ញ៉ំឆ្ងល់ថា 😢ក្នុងមាត្រា៤១ថ្មី ចំនុចទី១ អ្នកបើកបរមានសិទ្ធិកាន់បណ្ណបើកបរតែ១គត់😢 ប៉ុន្តែចំនុចខាងក្រោមទៀតអត់ឃើញមាននិយាយថា បើមានបណ្ណបើកបរប្រភេទ ខ អាចមានសិទ្ធបើកបរទោចក្រយានយន្ត ប្រភេទ ក បានទេ។😢😢

ឧទាហរណ៍: បើសិន មិត្តភ័ក្តកន្លែងធ្វើការងារខ្ញុំម្នាក់ គាត់មានឡានបាឡែន ១គ្រឿង 🚙 និង ម៉ូតូ PCX 150cc ១គ្រឿង 🏍ហើយគាត់មានបណ្ណបើកបរប្រភេទ ខ មានន័យថាគាត់ប្រើបានតែឡានទេ ម៉ូតូប្រើបណ្ណបើកបរប្រភេទនេះមិនបានទេ។ ដូច្នេះតើគាត់ត្រូវទៅធ្វើប័ណ្ណបើកបរប្រភេទ ក បន្ថែម១ទៀតដែរឬទេ? ចឹងបើធ្វើថែម មានតែលើសបណ្ណបើកបរ!!?

សូមបងៗដែលចេះ រឺយល់ ជួយផ្តល់យោបល់ផង!???”។

Leave a Reply