យោងតាមលោក ផែង វណ្ណៈ បង្ហោះនៅមុននេះបន្តិច បានអោយដឹងថា៖ «សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋដែលទិញ រថយន្ត ម៉ូតូ និង ម៉ូតូកង់៣ ( PassApp ) បង់រំលស់ !
ដេីម្បីដោះស្រាយនូវបញ្ហាប្រឈមចំពោះការប្រើប្រាស់ ប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លង គ្មានការបញ្ជាក់ពី អាជ្ញាធរ រងការផាកពិន័យនោះ នៅព្រឹកថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២០ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានណែនាំមិនអោយនគរបាលចរាចរណ៍ទូទាំងរាជធានី-ខេត្ត ធ្វើការផាកពិន័យចំពោះ ប្រជាពលរដ្ឋ ដែលប្រើប្រាស់ ប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លង ទេ ។
ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋដែលទិញ រថយន្ត ម៉ូតូ និង ម៉ូតូកង់៣ បង់រំលស់ ត្រូវភ្ជាប់ កិច្ចសន្យាទិញលក់ ដាក់ជាប់មកជាមួយដេីម្បីទុកបង្ហាញសមត្ថកិច្ចនៅពេលដែល សមត្ថកិច្ចត្រួតពិនិត្យ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលទិញ រថយន្ត ម៉ូតូ និង ម៉ូតូកង់៣ បង់រំលស់ ត្រូវយក ឯកសារកិច្ចសន្យាទិញលក់ នៅកន្លែងបង់រំលស់ និង ប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លង ដាក់ជាប់ខ្លួនផង Pls share» ៕