២ថ្ងៃទៀតចូលរោងហើយ! ឈុំ វត្តី បញ្ចេញរូប Pre Wedding ក្នុងឈុតបុរាណ លើទឹកដីអង្គរ ពិតជាសមខ្លាំង

ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាព កញ្ញាឈុំ វត្តី បច្ចុប្បន្ននេះកាន់តែទទួលបានក្តីសុខខ្លាំងពីគូស្នេហ៍ ក្រោយបានឆ្លងកាត់ពេលវេលា កាន់ដៃគ្នាអស់ពេលជាច្រើនឆ្នាំមកហើយ ស្របពេលដែលពេលនេះអ្នកទាំង២នឹងត្រៀមចូលរោងការឆាប់ៗនេះហើយ។


យ៉ាងណាមិញ ខណៈពេលដែលជិតចូលរោងការ តារាស្រីរូបនេះ និងអនាគតស្វាមី បានកាន់ដៃគ្នាថតPre Wedding យ៉ាងស្រស់ស្អាតគួរឲ្យសរសើរ។ មិនត្រឹមតែប៉ុណ្ណោះហ្វេនជាច្រើននាំគ្នាចាប់អារម្មណ៍ជាមួយនឹង​ឈុតបុរាណពណ៌សដោយនាងមើលទៅ ពិតជាស្រស់ស្អាតប្លែកខ្លាំង ពិតជាសាកសមតែម្តង។


ទន្ទឹមនឹងនេះដែរ ហ្វេនជាច្រើនបាននាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលថតPre Wedding ក្នុងឈុតបុរាណលើទឹកដីអង្គរបែបនេះ មើលទៅពិតជាប្លែក និងស្រស់ស្អាតតែម្តង។ គួរបន្ថែមផងដែរថា តារាស្រីរូបនេះនឹងត្រៀមចូលរោងការ នៅត្រឹមតែ២ថ្ងៃទៀតប៉ុណ្ណោះ ពោលថ្ងៃទី៤ខែ ឧសភា ឆ្នាំ២០២០នេះ៕ រូបភាពពី៖Anusa Studio

សូមទស្សនារូបភាពខាងក្រោមនេះ៖ទន្ទឹមនឹងនេះដែរ ហ្វេនជាច្រើនបាននាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលថតPre Wedding ក្នុងឈុតបុរាណលើទឹកដីអង្គរបែបនេះ មើលទៅពិតជាប្លែក និងស្រស់ស្អាតតែម្តង។ គួរបន្ថែមផងដែរថា តារាស្រីរូបនេះនឹងត្រៀមចូលរោងការ នៅត្រឹមតែ២ថ្ងៃទៀតប៉ុណ្ណោះ ពោលថ្ងៃទី៤ខែ ឧសភា ឆ្នាំ២០២០នេះ៕ រូបភាពពី៖Anusa Studio

សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply