អ្នកណាមិនរំភើប! Kao Supassra ដល់ថ្នាក់សម្រក់ទឹកភ្នែក ក្រោយត្រូវមិត្តភក្តិ Surprise ខួបកំណើតដល់ផ្ទះ (មានវីដេអូ)

ថៃ៖ តារាស្រីជនជាតិថៃ នាង Kao Supassra ជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពមួយរូប ដែលចូលប្រឡូកនៅក្នុងវិស័យសិល្បៈមិនបានប៉ុន្មាន នាងក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនពី សំណាក់ទស្សនិកជន តាមរយៈសមត្ថភាពសម្ដែងដ៏ល្អ ព្រមទាំងមុខមាត់ដ៏ ស្រស់ស្អាត របស់នាង។


ដោយឡែក ថ្មីៗនេះ នៅក្នុងថ្ងៃកំណើតគម្រប់ ២៥ ឆ្នាំ របស់ តារាស្រី Kao Supassara ស្រាប់តែត្រូវបាន មិត្តភក្តិជិតស្និទ្ធរបស់នាងជាច្រើន មក Surprise ខួបកំណើតឲ្យនាងដល់ផ្ទះ ដែលនៅក្នុងចំណោមមិត្តភក្តិទាំងនោះ ក៏មានម្នាក់ដែលជាតារាស្រីដ៏ល្បី នាង Diana Flipo ផងដែរ។


មិនត្រឹមតែប៉ុណ្ណោះ ហេតុការណ៏មួយនេះ ក៏បានធ្វើឲ្យ តារាស្រី Kao រំភើបឡើងស្រក់ទឹកភ្នែក ព្រោះមានភាពសប្បាយរីករាយយ៉ាងខ្លាំង ព្រមទាំងអរគុណដល់មិត្តៗ របស់នាង ដែលបានចំណាយ ពេលវេលា ព្រមទាំងឆ្លងកាត់ភ្លៀង ដើម្បីមក Surprise ខួបកំណើតដល់ផ្ទះ ថែមទៀតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ ក៏មានបណ្ដាហ្វេនៗជាច្រើន បានមកចូលរួមអបអរ និងជូនពរថ្ងៃកំណើតដល់ រូបនាង ផងដែរ៕ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Leave a Reply