បែបឃ្លានចំណីហើយមើលទៅ ទើបក្រពើមួយក្បាលនេះ ចេញវារតាមផ្លូវទាំងកណ្ដាលថ្ងៃ (មានវីដេអូ)

អាមេរិក៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅឯទីប្រជុំជនមួយក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមរិកកាលពីពេលថ្មីៗនេះ ដោយមានសត្វក្រពើធំមួយក្បាល ត្រូវគេប្រះឃើញវារឆ្លងកាត់ផ្លូវទាំងកណ្ដាលថ្ងៃ។

ជុំវិញរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រទះឃើញផ្ទាល់ដោយនាង Francis E. Scott-Marr ខណៈពេលដែលនាងកំពុងបើករថយន្ដទៅលេងផ្ទះមិត្តភក្ដិរបស់នាង។ ហើយក្រពើនោះ បានវារនៅលើផ្លូវកាច់ជ្រុងមួយ រវាងមហាវិថី MLK និងផ្លូវ Williams។ បន្ទាប់ពីឃើញដូច្នេះ នាងក៏បានស្រែកយ៉ាងខ្លាំងថា៖ ព្រះជាម្ចាស់អើយ! សូមមេត្តាផង…វាធំណាស់…វាកំពុងសំដៅមករកខ្ញុំហើយ។

នាង Scott Marr បានឲ្យដឹងដែរថា៖ នៅពេលដែលក្រពើនោះបានវារមកកាន់តែជិតខ្ញុំ ហើយមិនដឹងយ៉ាងម៉េច វាក៏ស្រាប់តែបកក្បាលទៅទិសដៅផ្សេងវិញ ទាំងដែលខ្ញុំមិនបានប្រើរបស់អ្វីដេញវាសោះ តែយ៉ាងណាមិញប្រហែលមកពីខ្ញុំស្រែកក៏ថាបានដែរ។

គួរឲ្យដឹងដែរថា ផ្លរីដាគឺជារដ្ឋមួយដែលសម្បូរទៅដោយសត្វក្រពើ ដោយសព្វថ្ងៃនេះមានប្រហែល ១.២លានក្បាលកំពុងរស់នៅ ហើយប្រវែងរបស់ពួកវាអាចដល់ ១៣ហ្វីត (ជិត៤ម៉ែត្រ) និងមានទម្ងន់រហូតដល់ ៨០០ផោន (ប្រហែល៣៦២គីឡូក្រាម)។

គួរម្លឹកថា កាលពីឆ្នាំ២០១៨កន្លងទៅ ក៏មានស្ត្រីវ័យ ៤៧ឆ្នាំម្នាក់ឈ្មោះ Shizuka Matsuki ត្រូវបានក្រពើខាំឲ្យស្លាប់ ហើយដែលកាលនោះ នាងកំពុងដើរបណ្ដើរឆ្កែនៅតាមឧទ្យានធម្មជាតិមួយក្នុងរដ្ឋផ្លរីដានេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖


សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Leave a Reply