ទោះទើបសម្រាលកូនរួច! តែសម្រស់ម៉ាក់ៗវ័យក្មេង សិទ្ធី នីកា កាន់តែស្អាតក្នុងឈុតប្រពៃណី

ភ្នំពេញ៖ ជាការពិតណាស់ ក្រោយអ្នកនាង សិទ្ធី នីកា បានផ្អាកពីការងារសិល្បៈ មួយរយៈធំរួចមក មានអ្នកគាំទ្រជាច្រើន បានទន្ទឹងរងចាំការវិលត្រឡប់ចូលវិស័យសិល្បៈវិញ និង ចង់ឲ្យនាងថតនៅខ្សែភាពយន្តផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីសម្រាលកូនប្រុសរួចមក តារាស្រីវ័យក្មេងរូបនេះ កាន់តែមានរូបសម្រស់ ស្រស់ស្អាតមិនចាញ់ពេលមុន ដោយបច្ចុប្បន្នយើងឃើញថា នាងបានចូលខ្លួនក្នុងវិស័យសិល្បៈវិញ ដោយការថត ស្ពត និង ថត សម្អាងការជាដើម។

ដោយឡែក មួយរយៈចុងក្រោយនេះ នាងកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លើរូបសម្រស់នាងជានិច្ច ជាពិសេសថ្មីៗនេះ នាងបានទទួលថតសម្អាងផងដែរ។ ដោយនាងបានស្លៀកនៅឈុតកូនក្រមុំ មើលទៅ ទាំងរូបរាង និង មុខមាត់ គឺពិតជាស្រស់ស្អាត ស្រស់សោភាយ៉ាងខ្លាំង បើទោះបីនាងមានកូនរួចក៏ដោយ៕ ប្រភព៖ ហាងប៊ីយូធីស្ទរ
សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply