គ្រប់គ្នា រំជួ​លចិត្ត ក្រោយឃើញទិដ្ឋភាព បុណ្យស​ព តារាសម្តែង ពីង រ៉ូហ្សា, អ្នកខ្លះ ពោលពាក្យទាំងទឹកភ្នែកថា… (មានវីដេអូ)

បើយោងតាមរយៈការបញ្ជាក់ពី តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២០ នេះ បានប្រាប់ឲ្យដឹងថា តារាសម្តែង កញ្ញា ពីង រ៉ូហ្សា បានទទួលមរ​ណភាព កាលពីព្រឹកមិញនេះហើយ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់បន្ថែមថា “ប្អូនស្រី Ping Roza បានទទួលមរណភាពកាលពីព្រឹកមិញវេលាម៉ោង 7.30 នាទី ដោយជំងឺខូចតំរងនោម ថ្លើម និង ផ្នែកប្រព័ន្តប្រសាទ ធ្ងន់ធ្ងរ។ សូមបងប្អូន​មិត្តភក្តិ សិល្បករ សិល្បការី ទាំងអស់​ អញ្ជើញចូលរួមរំលែកទុក្ខស​ពរបស់​គាត់ផង ទីតាំងតំកល់សព នៅវត្តពោធិ៍ចិនតុង ​ដេីម្បីរង់ចាំការបូជា​ល្ងាចនេះ”។

ចំណែកនៅមុននេះបន្តិច គ្រប់គ្នា ពិតជារំជួលចិត្ត ក្រោយពីឃើញទិដ្ឋភាពបុណ្យស​ព តារាសម្តែង ពីង រ៉ូហ្សា ដល់ថ្នាក់ធ្វើឲ្យអ្នកដែលធ្លាប់ស្គាល់ពោលពាក្យទាំងទឹ​កភ្នែកថា “លឿនពេកហើយបង មិនគួរអោយជឿសោះ”។ក្នុងនោះ ក៏មានសិល្បករ សិល្បការិនី មួយចំនួន

មកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយទឹកមុខក្រៀមក្រំ លាយឡំជាមួយអារម្មណ៍ក្តុ​កក្តួ​លជាខ្លាំង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply