អីយ៉ាស់! មិនចាញ់មិត្តរួមអាជីព ឌួង លីនដា បង្ហាញមុខគូស្នេហ៍ស្រស់សង្ហាជាចំហរ

លែងលាក់បាំងតទៅទៀត ពេលនេះតារាសម្តែងរូបស្រស់ ឌួង លីនដា ក៏បានបង្ហាញមុខគូស្នេហ៍ជាចំហរ នៅលើបណ្តាញសង្គមផងដែរ ។ មានការសរសើរថា នាង និង គូស្នេហ៍ ពិតជាស្រស់ស្អាតស័ក្តិសមគ្នាខ្លាំងណាស់ ។

ឌួង លីនដា កាន់តែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនក្រោយពីនាងបានចូលរួម សម្តែងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសគឺរឿង «រាជនីភូមិគ្រឹះ» ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះដោយនាងសម្តែងជាក្មួយស្រីរបស់ សូដា នីតា ដែលមានចរិតកាចឆ្នាស់គួរឱ្យក្នាញ់ ។ ក្នុងនោះ ក៏មានការសរសើរ ពីការប៉ិនប្រសព្វរបស់នាង នៅក្នុងការសម្តែងរឿងនេះផងដែរ ។

ថ្មីៗនេះ តារាសម្តែងរូបស្រស់ម្នាក់នេះ ក៏បានបង្ហាញមុខគូស្នេហ៍របស់នាងដែលមានរូបរាងស្រស់សង្ហា និង មានវ័យដំណាលៗគ្នា ។ បើតាមការលើកឡើង ពីប្រភពដែលស្និទ្ធ និង ឌួង លីនដា បានឱ្យដឹងថាពួកគេមានទំនាក់ទំនងជាមួយគ្នាយូរហើយ គ្រាន់តែពួកគេមិនបើកចំហរ និងមិនទាន់មានគម្រោងរៀបការតែប៉ុណ្ណោះ ៕

Leave a Reply