កូរ៉ូណាមិនថ្វី! អាមេរិចប្រកាសថាខ្លួនត្រៀម និងប្រើមីស៊ីលផ្លោងឆ្លងទ្វីប និងយន្តហោះទ.ម្លាក់គ្រាប់នុយ.ក្លេអ៊ែរ…

លោក Tim Ray មេបញ្ជាការនៃអគ្គបញ្ជាការដ្ឋាន Global Strike របស់កងទ័ពអាកាសអាមេរិក ទើបតែនិយាយថា កងកម្លាំងយោធាអាមេរិកនៅតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រយុ.ទ្ធ និងប្រើប្រាស់អា.វុធនុយ.ក្លេ.អ៊ែររបស់ខ្លួនប្រសិនបើមានស.ង្រ្គាមផ្ទុះឡើង ទោះបីត្រូវប្រឈមនឹងបញ្ហាផ្សេងៗដែលជំ.ងឺរាតត្បាត COVID-19 កំពុងបង្កឡើងក៏ដោយ។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។


លោក Ray បាននិយាយដូច្នេះថា «ពួកយើងបានចាប់វិធានការចាំបាច់នានារួចជាស្រេច ដើម្បីធានាថាយន្តហោះទ.ម្លាក់គ្រាប់នុយ.ក្លេ.អ៊ែរនិងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលអាចបំពាក់ក្បាលគ្រាប់នុយ.ក្លេ.អ៊ែរ ត្រូវបានត្រៀមរួចជាស្រេចដើម្បីប្រើប្រាស់ និងទៅដល់គ្រប់គោលដៅទាំងអស់លើភពផែនដីនេះ នៅគ្រប់ពេលវេលាពោលគឺពុំមានការរាំង.ស្ទះដោយសារ COVID-19 ឡើយ ដោយយោធាយើងនៅតែអាចបន្តរក្សាសមត្ថភាពប្រុងជើងការ និងការឆ្លើយតប ក្នុងកម្រិតខ្ពស់បំផុតដដែល»។

Leave a Reply