ប្រជាពលរដ្ឋនៅខេត្តសៀមរាប សម្រុកយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ខណៈការអនុវត្តច្បាប់ចរាចរណ៍ ដែលមានការផាកពិន័យខ្ពស់ជាងមុនទ្វេដង

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នា យករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ខណៈការអនុវត្តច្បាប់ចរាចរណ៍ ដែលមានការផាកពិន័យខ្ពស់ជាងមុនទ្វេដង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋនៅខេត្តសៀមរាបសម្រុកយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ខណៈការអនុវត្តច្បាប់ចរាចរណ៍ ដែលមានការផាកពិន័យខ្ពស់ជាងមុនទ្វេដង នឹងចាប់ផ្តើមនៅថ្ងៃទី១ខែឧសភានេះ

លោក ខៀវ ប្រសើរ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២០នេះ ប្រជាពលរដ្ឋនៅខេត្តសៀមរាបដែលមានរថយន្តហួសសុពលភាព នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ចំនួនជាង២០០គ្រឿង បានចាប់ផ្តើមសម្រុកមកបន្តសុពលភាព

នៅទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានរថយន្តជាច្រើនទៀត បានកំពុងតែសម្រុកមកធ្វើ ប៉ុន្តែសម្រាប់អ្នកមានប័ណ្ណបើកបរហួសសុពលភាពមកប្តូរយកប័ណ្ណថ្មី គឺមិនសូវមាននោះទេ ។

សូមបញ្ជាក់ថា បទល្មើសម៉ូតូចំនួន៧ ក្នុងចំណោម៣៣ ដែលនឹងត្រួតពិនិត្យមុនគេនេះរួមមាន៖ ទី១. មិនពាក់មួកសុវត្ថិភាព , ទី២. ស្រវឹង , ទី៣. មិនគោរពភ្លើង និងស្លាកសញ្ញា , ទី៤. ល្មើសការបត់ និងវ៉ាជែង , ទី៥. ដឹកលើចំណុះ , ទី៦. គ្មានស្លាកលេខ និងទី៧. ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស ។

ដោយឡែកចំពោះបទល្មើសរថយន្តទាំង៩ ក្នុងចំណោម៤១ ដែលត្រួតពិនិត្យមុនគេ គឺទី១. ល្បឿន , ទី២. ស្រវឹង , ទី៣. គ្មានបណ្ណបើកបរ , ទី៤. មិនគោរពភ្លើងសញ្ញា , ទី៥. ល្មើសក្នុងការបទ និងវ៉ាជែង , ទី៦. មិនពាក់ខ្សែក្រវ៉ាត់ , ទី៧. ដឹកលើសចំណុះ , ទី៨ គ្មានស្លាកលេខ និងទី៩. និយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Leave a Reply