មនុស្សកុំមើលងាយមនុស្ស! ពីនារីធាត់ខ្លាំង គេហៅថា ដាយណូស័រ ប្រែជាAngel ចំណាំមិនចង់បាន

ថៃ៖ នារីជនជាតិថៃម្នាក់ មានឈ្មោះ Ploy Sarocha Sangpirun អាយុ ២២ ឆ្នាំ ដោយបច្ចុប្បន្ននាងជា គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ហើយតាំងពីនៅក្មេងមក នាងមានរូបរាងធាត់ តាំងពីកំណើត និងមកទាល់ពេលនេះ នាងមានទម្ងន់រហូតទៅ ៩០ គីឡូក្រាមឯណោះ។ ដោយសារតែ នាងមានរូបរាងធាត់ខ្លាំងបែបនេះ ទើបត្រូវបានមនុស្សមួយចំនួន ហៅនាងថាជា «ដាយណូស័រ»ថែមទៀតផង។

ជាមួយគ្នានេះដែរ នាងពិតជាមាន ការអាក់អន់ចិត្តខ្លាំងណាស់ ដោយមានគេ រិះគន់នាងបែបនេះ ហើយមួយវិញទៀត នាងក៏មានក្តីសុបិនមួយ ដោយនាងចង់ធ្វើជា អ្នកបម្រើការតាមយន្តហោះ ប៉ុន្តែនាងដឹងថា វាមិនអាចទៅរួចនោះទេ ព្រោះតែនាងមានរូបរាងធាត់ ហើយមិនអាចស្លៀកសម្លៀកបំពាក់ ដែលនាងចូលចិត្ត បានដូចគេដទៃ។

កត្តាទាំងនេះហើយ ទើបធ្វើឲ្យនាងសម្រេចចិត្តសម្រកទម្ងន់ ហើយអ្វីដែលនាង បានព្យាយាមក៏បានសម្រេច គឺទម្ងន់របស់នាង បានថយចុះពី ៩០ គីឡូក្រាម មកសល់ត្រឹមតែ ៥២ គីឡូក្រាមប៉ុណ្ណោះ។

ហើយបច្ចុប្បន្ននេះ អ្នកគ្រូវ័យក្មេងរូបនេះ មិនត្រឹមតែមានរាងស្លីមស្អាតប៉ុណ្ណោះទេ ថែមទាំងសម្រស់របស់នាង ក៏កាន់តែស្រស់ស្អាត ថែមមួយកម្រិតទៀត ដោយនាងកាន់តែ មានទំនុកចិត្តឡើងវិញផងដែរ។ ហើយជារឿយៗ នាងតែងតែចែករំលែកបទពិសោធន៍ ការសម្រកទម្ងន់របស់នាង នៅលើបណ្តាញសង្គម ដើម្បីឲ្យមនុស្សគ្រប់គ្នាអនុវត្តតាមទៀតផង៕ ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Leave a Reply