អបអរសាទរ! ទីបំផុត Navin Tar ស្វាគមន៍សមាជិកថ្មី កូនស្រីមានមុខមាត់គួរឲ្យក្នាញ់ណាស់

ថៃ៖ តារាប្រុសជនជាតិថៃ លោក Navin Tar ជាតារាសម្ដែងមួយរូប ដែលបានប្រឡូកនៅក្នុងសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងទទួលបានការគាំទ្រ ពីបណ្ដាហ្វេនៗជាច្រើន ជាពិសេស លោកថែមទាំងមានមុខមាត់ស្រស់សង្ហា ដែលជាទីចាប់អារម្មណ៍របស់ទស្សនិកជន ទៀតផង។


បើក្រឡេកមកមើលពី ជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ គឺកាន់តែមានសុភមង្គលខ្លាំងឡើង ដោយកាលពីថ្ងៃទី ៣០ ខែ មេសា ម្សិលមិញនេះ លោក Navin Tar បានបង្ហាញពីព័ត៌មានដ៏ល្អ នៅក្នុងបណ្ដាញសង្គម Instagram ដោយទទួលសមាជិកថ្មីនៅក្នុងគ្រួសារ ដែល ភរិយារបស់លោក បានសម្រាលបានកូនស្រី ដែលជាកូនទី ២ ព្រមទាំងមានមុខមាត់គួរឲ្យក្នាញ់ ផងដែរ។


ក្រោយពីបានជ្រាបបែបនេះ បណ្ដាហ្វេនៗ ព្រមទាំងមិត្តនៅក្នុងសិល្បៈ បានមកចូលរួមអបអរសាទរដល់រូប និងភរិយា ជាពិសេស ថែមទាំងបានសរសើរពីមុខមាត់កូនស្រីរបស់លោក ដែលមើលទៅពិតជាគួរស្រលាញ់ ស្រស់ស្អាត ដូចជា ប៉ាៗ និង ម៉ាក់ៗ ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply