សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែរក្សាភាពស្រស់បំព្រង បរិស្ថានស្អាតបំផុត ស៊ីដាច់អស់សាលានៅភ្នំពេញ

បច្ចុប្បន្ននេះគ្រប់គ្រឹះស្ថានសិក្សាគ្រប់កម្រិតទូទាំងប្រទេសកម្ពុជា កំពុងត្រូវបានផ្អាកការសិក្សា និងនៅតែពន្យាពេលបើកបវេស្សនកាល ព្រោះស្ថានភាពជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនៅតែមិនទាន់ស្ងាត់ទៅវិញនោះទេ ។

ក្រឡេកមកមើលទិដ្ឋភាពនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាគ្រឹះស្ថានឧត្ដមសិក្សារបស់រដ្ឋដ៏ល្បីល្បាញ មានអាយុកាលដ៏ចំណាស់បំផុតនៅកម្ពុជា នៅតែរក្សាភាពស្រស់ស្អាតបៃតងខ្ចី ជាមួយនឹងបរិស្ថានស្អាតគ្មានសំរាមមួយទង ។ ទិដ្ឋភាពបែបនេះបានធ្វើឱ្យមហាជន សិស្ស និស្សិត លាន់មាត់សរសើរថា ពិតជាស្រស់បំព្រងមែន ទោះបីជាពេលនេះស្ថានភាពមិនសូវអំណោលផលក្ដី ។

តាមទំព័រហ្វេសប៊ុកផេកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសរសេររៀបរាប់ថា៖ «បើទោះឋិតក្នុងស្ថានភាព ដែលមិនអំណោយផល សាកលវិទ្យាល័យយើងនៅតែរក្សាបាននូវភាពស្រស់បំព្រងជាប់ជានិច្ច ។ ទិដ្ឋភាពនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែនេះជាទិដ្ឋភាពនៃក្តីមោទនៈ ជាទិដ្ឋភាពនៃឧត្តមភាព និង ជាទិដ្ឋភាពនៃក្តីសង្ឃឹម ក្នុងនាមជាសាកលវិទ្យាល័យជាតិ» ៕

Leave a Reply