ត្រូវគ្នាមិនបានប៉ុន្មានផង ពេលនេះ ស៊ុំ សូម៉ាលី ផ្តិចមេដៃលែងលះប្តីឥតស្តាយស្រណោះទៀត…

តារាសម្តែង ស៊ុំ សូម៉ាលី បានសម្រេចចិត្តចែកផ្លូវជាមួយស្វាមីតាមផ្លូវច្បាប់ដោយមិនសម្របសម្រួលដើម្បីកូនដូចមុនៗទៀតឡើយ ហើយការបែកបាក់របស់ ស៊ុំ សូម៉ាលី ក៏ទទួលបានការលើកទឹកចិត្តពីសំណាកមិត្តភក្តិឱ្យនាងតស៊ូដើម្បីកូនស្រីផងដែរ ។

គេចាំបានថាតារាសម្តែង ស៊ុំ សូម៉ាលី បានវិលចូលសម្តែងវិញក្រោយពីនាងមានបញ្ហាជាមួយស្វាមី តែមិនបានប៉ុន្មានផងនាងក៏ត្រូវរ៉ូវជាមួយស្វាមីវិញ ដែលពេលនោះនាងលើកឡើងថានឹងខិតខំថែរក្សាចំណងអាពាហ៍ពិពាហ៍មួយនេះដើម្បីកូនស្រីក្រោយពីស្វាមីរបស់នាងសុំផ្សះផ្សាជាច្រើនដង ។

ដោយឡែកថ្មីៗនេះ ស៊ុំ សូម៉ាលី បានសម្រេចចិត្តលែងលះជាមួយស្វាមីតាមផ្លូវច្បាប់វិញ ដោយក្នុងនោះនាងបានបង្ហោះសារថា «លើកទីមួយហើយក្នុងជីវិតមិននឹកស្មានថាមានថ្ងៃនេះនឹងគេដែរទេ? សូមអំពើល្អដែលខ្ញុំបានសាងកន្លងមកសូមមកឃុំគ្រង និង ថែរក្សាខ្ញុំ និង កូន ព្រមទាំងគ្រួសារទាំងមូលឱ្យជួបតែសេចក្ដីសុខរួចចាកផុតទុកផុតកម្មផងចុះ?» «លើកទីមួយហើយក្នុងជីវិតមិននឹកស្មានថាមានថ្ងៃនេះនឹងគេដែរទេ? សូមអំពើល្អដែលខ្ញុំបានសាងកន្លងមកសូមមកឃុំគ្រង និង ថែរក្សាខ្ញុំ និង កូន ព្រមទាំងគ្រួសារទាំងមូលឱ្យជួបតែសេចក្ដីសុខរួចចាកផុតទុកផុតកម្មផងចុះ?»

គួរឱ្យដឹងដែរថា ស៊ុំ សូម៉ាលី បានបញ្ចប់ជីវិតសិល្បៈក្រោយពីនាងរៀបការជាមួយបុរសជាអ្នកលក់បាយឆាកាលពីឆ្នាំ ២០១៥ ប៉ុន្តែក្រោយពីពីមានបញ្ហារកាំរកូសកាលពីមួយរយៈមុននាងក៏បានវិលចូលសម្តែងវិញ ដោយក្នុងនោះនាងក៏បានចូលរួមថតនៅក្នុងរឿងរបស់ផលិតកម្មមហាហង្សផងដែរ ដោយមានការសរសើរថា ស៊ុំ សូម៉ាលី នៅតែស្អាតមិនចាញ់ពីមុនប៉ុន្មានឡើយ  ៕

Leave a Reply