រហូតដល់ម៉ោង ៨ និង ០០នាទីព្រឹក ថ្ងៃទី១ ឧសភា ២០២០កម្ពុជាពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និង មិនមានករណីជាសះស្បើយថ្មីទេ ។
ដូច្នេះករណីជាសះស្បើយមានចំនួន ១១៩ នាក់ដដែល ស្លាប់គ្មាន និង អ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ៣នាក់ដដែល ។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕