ជីវិតគេផូរផង់ណាស់! Margie បង្ហាញកាបូបប្រើរាល់ថ្ងៃ សុទ្ធតែប៊្រេនៗ តម្លៃរាប់ម៉ឺនដុល្លារ

ថៃ៖ តារាស្រី ដ៏មានប្រជាប្រិយ នាង Margie Rasri ដែលជាអ្នកម្ដាយកូនភ្លោះប្រុស ស្រីដ៏ស្រស់ស្អាត នៅតែទទួលបានការគាំទ្រយ៉ាងច្រើនកុះករពី សំណាក់ទស្សនិកជន ជាពិសេស តារាស្រីរូបនេះ ថែមទាំងបានបង្ហាញពីសកម្មភាពផ្អែមល្ហែម និងសុភមង្គលនៅក្នុងគ្រួសារ ជូនដល់ហ្វេនៗ បានទស្សនាកម្សាន្តអារម្មណ៍ ផងដែរ។


ដោយឡែក កាលពីពេលថ្មីៗនេះ ក្នុងអំឡុងពេលដែល តារាស្រី Margie ត្រូវឈប់សម្រាកនៅផ្ទះ នាងក៏បានបង្ហាញពីសកម្មភាពជាច្រើន ដើម្បីបំបាត់ភាពអផ្សុក ដែលនៅក្នុងនោះ នាងក៏បានបង្ហាញឲ្យឃើញពី កាបូបប៊្រេនៗ របស់នាងជាច្រើន ដែលធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ទៀតផង។


ម៉្យាងវិញទៀត នាងថែមទាំង បង្ហាញឲ្យដឹងថា កាបូបប៊្រេនៗរបស់នាង មានរហូតទៅដល់ជាង ៤០ កាបូប ដែលសុទ្ធតែកាបូបម៉ាកល្បីៗ ចំណែកឯតម្លៃសរុប របស់កាបូបទាំងនោះ មានតម្លៃប្រមាណ ៤ លានបាត ដែលមានតម្លៃប្រហាក់ប្រហែលជាង ១០​ ម៉ឺនដុល្លា ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply