ច្បាស់ៗណាស់! ៩ ចំណុច ប៉ូសិលចរាចរណ៍នឹងត្រូវផាកពិន័យភ្លាមៗ ចំពោះអ្នកបើកបររថយន្តធន់ធ្ងន់ និង ស្រាល បើហ៊ានល្មើស

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធានការណ៍រឹតបន្ដឹងច្បាប់ចរាចរណ៍ ដែលចាប់ផ្តើមថ្ងៃទី ១ ខែឧសភា» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ បានបង្ហាញឱ្យដឹងថា បទល្មើសសំខាន់ៗមួយចំនួន ៩ ដែលប៉ូសិលចរាចរណ៍នឹងត្រូវផាកចំពោះអ្នកបើកបររយន្តធន់ធ្ងន់ និង ស្រាល បើសិនមិនគោរពច្បាប់នោះ ។

បើតាមប្រសាសន៍នាយឧត្តមសេនីយ៍ អ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកចរាចរណ៍ផ្លូវគោក បានរៀបរាប់ថា បទល្មើសទាំង ៩ ដែលនឹងត្រូវផាកពិន័យនោះរួមមាន ៖


គួរឱ្យដឹងដែរថា ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ នេះតទៅ ស្នងការនគរបាលជាតិនឹងពង្រាយមន្រ្តីប៉ូលិសចរាចរណ៍ត្រួតពិនិត្យចំនួនជិត ៤០០០ នាក់នៅទូទាំងប្រទេស តាមគោលដៅចំនួនជាង ៥០០ កន្លែង ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ ស្ដីពីការពិន័យអន្តរការណ៍ចំពោះបងល្មើស ក្នុងគោលបំណងទប់ស្កាត់ និង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សាសណ្ដាប់ធ្លាប់ចរាចរណ៍ ក៏ដូចជាទប់ស្កាត់បទល្មើសលើដងផ្លូវសាធារណៈផងដែរ ៕

Leave a Reply