កូនប្រុសច្បង ជា វណ្ណារិទ្ធ មុខឡើងកម្លោះ បាត់ហើយហ្នឹង…

ភ្នំពេញ៖ ពិធីករដ៏ឆ្នើមប្រចាំប៉ុស្តិ៍ទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ ដែលលោកក៏ជាតារាសម្ដែងម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងផងដែរ ចាំតាំងពីពេលដែលលោកប្រឡូកក្នុងវិស័យសិល្បៈ ជាច្រើនឆ្នាំកន្លងមកនេះ។


ជាមួយគ្នានេះដែរ បើងាកមកមើលពីជីវិតគ្រួសារលោកវិញ បន្ទាប់ពីរៀបការរួចមក លោកក៏បានទទួលកូនប្រុស ២នាក់យ៉ាងគួរឲ្យក្នាញ់ទុកជាចំណងដៃផងដែរ ដែលកូនទីមួយឈ្មោះ ជា ប្រសិទ្ធរឹទ្ធ និងកូនបន្ទាប់ ឈ្មោះ ជា ភិរៈរឺទ្ធ ហើយពេលកន្លងមក លោក តែងតែ ផ្ដល់ក្ដីស្រលាញ់ចំពោះភរិយា និង កូនៗគ្រប់ពេលយ៉ាងកក់ក្ដៅ បើទោះមានភាពមមាញឹកនៅក្នុងការងារយ៉ាងណាក៏ដោយ ។


ដោយឡែក បើក្រឡេកទៅមើលមុខមាត់ អូន ហ្វេម កូនប្រុសច្បងរបស់លោកវិញ ឃើញថា គេចាប់ផ្ដើមកាន់តែមានវ័យ និងរូបរាង ធំឡើងៗដែរហើយ។ មួយវិញទៀត បើមើលទៅទម្រង់មុខមាត់វិញ ក៏កាន់តែសង្ហារមិនណយដែរ ពោលគឺស្អាតកាត់បានប៉ាម៉ាក់គេ គ្មានខុសតែម្ដង បើទោះបីជានៅជាកុមារក៏ដោយ តែបើមើលយូរៗទៅ មុខមាត់គួរឲ្យក្នាញ់ខ្លាំងណាស់ អាចរាយមន្តស្នេហ៍ដាក់ក្រមុំៗបានផងដែរ៕ ចង់ជ្រាបច្បាស់ តោះទៅទស្សនារូបភាព អូន ហ្វេម ទាំងអស់គ្នា៖

Leave a Reply