ស្រស់ស្អាតណាស់! ទស្សនាទិដ្ឋភាព សួនផ្កាចំរុះពណ៌ នៅក្បែរជើងភ្នំកំពុងឆក់យកបេះដូង មហាជនជាច្រើនដែលស្ថិតនៅឯ…

ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការចាប់អារម្មណ៏ និង រំភើបចិត្តជាខ្លាំងដោយ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ នេះ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “ទៅលេងបន្ទាយស្រី” បានបង្ហោះរូបភាពដ៏គួរឲ្យទាក់ទាញជាច្រើនសន្លឹក នៃតំបន់មួយកន្លែង ដែលមាន សួនផ្កាចំរុះពណ៌ ក្បែរជើងភ្នំ ឃើញហើយពិតជាធ្វើឲ្យគ្រប់គ្នាជាប់ចិត្ត និងចង់ទៅលេង។


ជាក់ស្តែង ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា ៖ «ចង់ស្គាល់ » ឃុនរាម « ទេ? រមណីដ្ឋានសៀមរាប រេសុីដិន បានរៀបចំសួនផ្កាមួយកន្លែងដ៏ស្រស់ស្អាត ត្បិតការរៀបចំនោះមិនទាន់ជារួចរាល់ក៏ដោយតែអ្នកទាំងអស់គ្នាក៏អាចទៅទស្សនាកម្សាន្តបាន និងផ្តិតយករូបភាពស្អាតៗមកអួត Admin ផងដែរ ។


ស្រមៃមើលទៅ សួនផ្កាចំរុះពណ៌ ក្បែរជើងភ្នំ មើលថ្ងៃលិច ។ល។ ខ្ជិលរៀបរាប់ច្រើន ទៅខ្លួនឯងដឹងហើយ ឃុនរាម ជាប់ចិត្ត ។»»» ឃុំឃុនរាម ស្រុកបន្ទាយស្រី ធ្វើដំណើរហួស រមណីដ្ឋានក្បាលស្ពាន បន្តិចហើយមានដីឡូតិ៍មួយកន្លែងខាងឆ្វេងដៃ ដល់ហើយ ។”។អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានស៊ែរផុសមួយនេះ ហើយបន្ថែមថា ៖


«គន់មើលទេសភាពដ៏ស្រស់ត្រកាល នៃសួនបុប្ផាចំរុះពណ៌ នៅក្បែរជើងភ្នំ មុនពេលថ្ងៃរៀបលិច…ទោះបីមិនទាន់រៀបចំរួចរាល់ហើយក៏ដោយ ក៏សួនបុប្ផាមួយនេះកំពុងតែឆក់យកបេះដូងអ្នកស្រលាញ់ផ្កានិងធម្មជាតិជាបណ្តើរៗហើយ… ខ្ញុំគ្រាន់តែចង់បង្ហើបអោយ Fans បន្ទាយស្រីបានឃើញផលិតផលទេសចរណ៍ថ្មីរបស់ស្រុកមុនគេ!»៕ប្រភព៖ ហ្វេសប៊ុក

Leave a Reply