អត់ពីស្វាមីទៅ! ពេលនេះកូនប្រុសតូច ឡោម លក្ខិណា អាចរកលុយឲ្យម្តាយ តាំងតែពីក្មេង

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ តារាសម្ដែងស្រី អ្នកនាង ឡោម លក្ខិណា ជាតារាសម្ដែងមួយរូបដែលទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន តាមរយៈ សមត្ថភាពដ៏ល្អ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាត បើទោះបីជាពេលនេះ នាងមានកូនមួយរួចទៅហើយ។

បើក្រឡេកមកមើលពីជីវិតផ្ទាល់ខ្លួន របស់នាងវិញ ឃើញថា កាលពីប៉ុន្មានខែមុននេះ នាងក៏បានជួបទុក្ខធំ ដោយបានបាត់បង់ស្វាមីជាទីស្រលាញ់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែនាងនៅតែព្យាយាម តស៊ូជំនះនៅក្នុងជីវិត ព្រមទាំងខិតខំបីបាច់ថែរក្សាកូនតូចមួយ របស់នាងឲ្យបានល្អជាទីបំផុតផងដែរ។


យ៉ាងណាមិញ បើទោះបីជាគ្មានស្វាមីនៅក្បែរ តែនាងនៅតែមានសេចក្ដីសុខជាមួយនឹងកូនប្រុសតូចរបស់នាង ដោយ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង ឡោម លក្ខិណា ក៏បានបង្ហោះរូបភាពព្រមទាំងវីដេអូមួយចំនួន បង្ហាញឲ្យឃើញពីសកម្មភាព ដែលជាការងារដំបូងរបស់កូនប្រុសខ្លួន ដែលកំពុងតែថត ធ្វើឲ្យហ្វេនៗជាច្រើន ចូលមកសរសើរមិនដាច់ពីមាត់ ដែលកូនប្រុសតូចរបស់នាង អាចរកចំណូលឲ្យអ្នកម៉ាក់បាន ផងដែរ៕​ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖


សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply