កូនក្រមុំម៉េម៉ាយកូនបីមានអីមិនល្អ តើមានមនុស្សប្រុសប៉ុន្មាននាក់ ដែលមិនខ្វល់ពីអតីតកាល ទាំងមនុស្ស ដែលខ្លួនស្រលាញ់មានអាយុបងជាងខ្លួន

ស្នេហាជាតម្រូវការ ដ៏ចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នា មិនថាមនុស្សប្រុស ឬក៏មនុស្សស្រីនោះទេ តែងតែប្រាថ្នាចង់មានគូជីវិតជាប្តីប្រពន្ធ រស់នៅជាមួយគ្នាដល់ចាស់ស្លាប់ និងទទួលបាននូវសុភមង្គល យ៉ាងពិតប្រាកដ ប៉ុន្តែពាក្យថាស្រលាញ់ ពិតជាងាយស្រួលនិយាយ តែការថែរក្សាសេចក្តីស្នេហាវិញ គឺជារឿងដ៏លំបាកខ្លាំងណាស់។

យ៉ាងណាមិញ ក្រឡែកមកមើលអំពីជីវិតគូស្វាមីភរិយាមួយគូរនេះវិញ ដែលទើបតែរៀបការកាលពីពេលថ្មីៗនេះ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ព្រោះតែខាងកូនក្រមុំ គឺជាមេម៉ាយ កូន៣ ឯខាងកូនកំលោះហាក់នៅមានវ័យតិចជាងកូនកូនក្រមុំ ប៉ុន្ដែមើលទៅទិដ្ឋភាពក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ ពិតជាមានសុភមង្គល មិនអាចកាត់ថ្លៃបាន។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកនារីម្នាក់ មានឈ្មោះ Da Van ដែលជាអ្នកបង្ហោះទិដ្ឋភាពមង្គលការដ៏មានសុភមង្គលមួយនេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានសរសេរថា៖”កូនក្រមុំម៉េម៉ាយកូនបី មានអីមិនល្អ មានកូនប្រើស្រាប់ មានមនុស្សប្រុសប៉ុន្មាននាក់ ដែលមិនខ្វល់អតីតកាល ទាំងដែលមនុស្សដែលខ្លួនស្រលាញ់មានអាយុបងជាងខ្លួន ហើយមានកូនដល់ទៅបី?

ចម្លើយគឺមកពីមនុស្សស្រីម្នាក់នេះជាមនុស្សស្រីដែលរឹងមាំធ្លាប់ធ្លាក់ដល់ចំណុចសូន្យ តែនៅតែក្រោកឈរចិញ្ចឹមកូនទាំងបីមិនអោយពិបាក ហើយមនុស្សស្រីម្នាក់នេះមិនរស់ដោយសារអ្នកណា មិនលាដៃសុំលុយអ្នកណា មិនទន់ជ្រាយ មើលតែស្នាមញញឹមកូនៗទៅថាស្រលាញ់ប៉ាៗគេខ្លាំងប៉ុណ្ណា”។

Leave a Reply